ទំនុកតម្កើង 113
113
ព្រះអង្គលើកមនុស្សទន់ខ្សោយឡើង
1ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
2ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់
តាំងពីពេលនេះរហូតតទៅ!
3តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!
4 ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ
សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាង
ផ្ទៃមេឃទៅទៀត។
5តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់
ជាព្រះរបស់យើងបាន?
ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត
6ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី
ដែលនៅខាងក្រោមព្រះអង្គ។
7ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី
ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ
8ដើម្បីឲ្យគេកាន់កាប់អំណាច
រួមជាមួយពួកអ្នកធំ
គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម
ប្រជារាស្ត្ររបស់ព្រះអង្គ។
9ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន
ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ
ជាមួយកូនៗរបស់នាង។
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 113: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 113
113
ព្រះអង្គលើកមនុស្សទន់ខ្សោយឡើង
1ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
2ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់
តាំងពីពេលនេះរហូតតទៅ!
3តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!
4 ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ
សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាង
ផ្ទៃមេឃទៅទៀត។
5តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់
ជាព្រះរបស់យើងបាន?
ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត
6ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី
ដែលនៅខាងក្រោមព្រះអង្គ។
7ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី
ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ
8ដើម្បីឲ្យគេកាន់កាប់អំណាច
រួមជាមួយពួកអ្នកធំ
គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម
ប្រជារាស្ត្ររបស់ព្រះអង្គ។
9ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន
ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ
ជាមួយកូនៗរបស់នាង។
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.