ទំនុកតម្កើង 115
115
ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា
1 ព្រះអម្ចាស់អើយ
យើងខ្ញុំមិនសមនឹងទទួល
ការលើកតម្កើងទេ
គឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវ
ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដ៏ស្មោះស្ម័គ្រ!។
2ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា:
«ព្រះរបស់ពួកគេនៅឯណា?»។
3ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ
ព្រះអង្គធ្វើអ្វីៗក៏បាន
តាមតែព្រះហឫទ័យរបស់ព្រះអង្គ។
4 រីឯព្រះរបស់អ្នកទាំងនោះវិញ
សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់
ដែលជាស្នាដៃរបស់មនុស្ស។
5ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
6មានត្រចៀក តែស្ដាប់មិនឮ
មានច្រមុះ តែមិនចេះដឹងក្លិន
7មានដៃ តែមិនចេះប៉ះពាល់
មានជើង តែមិនចេះដើរ
ហើយមានបំពង់ក
តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
8សូមឲ្យអស់អ្នកដែលបានសូន
ធ្វើរូបព្រះក្លែងក្លាយ
ហើយផ្ញើជីវិតលើព្រះទាំងនោះ
បានដូចរូបព្រះទាំងនោះដែរ។
9ជនជាតិអ៊ីស្រាអែលអើយ
ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
10ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយ
ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
11អ្នករាល់គ្នាដែលគោរពកោតខ្លាច
ព្រះអម្ចាស់អើយ
ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
12 ព្រះអម្ចាស់មិនភ្លេចយើងទេ
ព្រះអង្គនឹងប្រទានពរឲ្យយើង
ព្រះអង្គនឹងប្រទានពរឲ្យកូនចៅ
លោកអ៊ីស្រាអែល
ព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអើរ៉ុន
13 ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូច
ទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។
14 ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា
បានចម្រើនឡើង គឺទាំងអ្នករាល់គ្នា
ទាំងកូនចៅរបស់អ្នករាល់គ្នា។
15សូមទទួលព្រះពរពីព្រះអម្ចាស់
ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!
16ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
តែព្រះអង្គប្រទានផែនដីមក
ឲ្យមនុស្សលោក។
17មនុស្សស្លាប់ទៅហើយ
ពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយ
ហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់
ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
18រីឯយើងវិញ យើងលើកតម្កើងព្រះអម្ចាស់
ចាប់ពីពេលនេះ រហូតតទៅ!
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 115: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 115
115
ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា
1 ព្រះអម្ចាស់អើយ
យើងខ្ញុំមិនសមនឹងទទួល
ការលើកតម្កើងទេ
គឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវ
ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដ៏ស្មោះស្ម័គ្រ!។
2ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា:
«ព្រះរបស់ពួកគេនៅឯណា?»។
3ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ
ព្រះអង្គធ្វើអ្វីៗក៏បាន
តាមតែព្រះហឫទ័យរបស់ព្រះអង្គ។
4 រីឯព្រះរបស់អ្នកទាំងនោះវិញ
សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់
ដែលជាស្នាដៃរបស់មនុស្ស។
5ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
6មានត្រចៀក តែស្ដាប់មិនឮ
មានច្រមុះ តែមិនចេះដឹងក្លិន
7មានដៃ តែមិនចេះប៉ះពាល់
មានជើង តែមិនចេះដើរ
ហើយមានបំពង់ក
តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
8សូមឲ្យអស់អ្នកដែលបានសូន
ធ្វើរូបព្រះក្លែងក្លាយ
ហើយផ្ញើជីវិតលើព្រះទាំងនោះ
បានដូចរូបព្រះទាំងនោះដែរ។
9ជនជាតិអ៊ីស្រាអែលអើយ
ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
10ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយ
ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
11អ្នករាល់គ្នាដែលគោរពកោតខ្លាច
ព្រះអម្ចាស់អើយ
ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
12 ព្រះអម្ចាស់មិនភ្លេចយើងទេ
ព្រះអង្គនឹងប្រទានពរឲ្យយើង
ព្រះអង្គនឹងប្រទានពរឲ្យកូនចៅ
លោកអ៊ីស្រាអែល
ព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអើរ៉ុន
13 ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូច
ទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។
14 ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា
បានចម្រើនឡើង គឺទាំងអ្នករាល់គ្នា
ទាំងកូនចៅរបស់អ្នករាល់គ្នា។
15សូមទទួលព្រះពរពីព្រះអម្ចាស់
ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!
16ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
តែព្រះអង្គប្រទានផែនដីមក
ឲ្យមនុស្សលោក។
17មនុស្សស្លាប់ទៅហើយ
ពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយ
ហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់
ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
18រីឯយើងវិញ យើងលើកតម្កើងព្រះអម្ចាស់
ចាប់ពីពេលនេះ រហូតតទៅ!
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.