ទំនុកតម្កើង 118
118
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
1 #
១របា. ១៦.៣៤; ២របា. ៥.១៣, ៧.៣; អរ. ៣.១១; ទំន. ១០០.៥, ១០៦.១, ១០៧.១, ១៣៦.១; យរ. ៣៣.១១ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
2សូមឲ្យជនជាតិអ៊ីស្រាអែលពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
3សូមឲ្យកូនចៅរបស់លោកអើរ៉ុន
ពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
4សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច
ព្រះអម្ចាស់ពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
5នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ
ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
6 #
ហប. ១៣.៦
ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
7ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ
ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
8ផ្ញើជីវិតលើព្រះអម្ចាស់
នោះប្រសើរជាងទុកចិត្តលើមនុស្ស។
9ផ្ញើជីវិតលើព្រះអម្ចាស់
នោះប្រសើរជាងទុកចិត្តលើអ្នកធំ។
10ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ
តែខ្ញុំនឹងកម្ទេចពួកគេ
ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
11ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី
តែខ្ញុំនឹងកម្ទេចពួកគេ
ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
12ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ
តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា
ខ្ញុំនឹងកម្ទេចពួកគេ
ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
13គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល
តែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
14 #
នក. ១៥.២; អស. ១២.២ ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។#១១៨.១៤ សូមអាន នក. ១៥.២ និង អស ១២.២។
15មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ
នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជម្នះ
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប
ដោយឫទ្ធានុភាព!
16 ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប
ដោយឫទ្ធានុភាព។
17ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ
ហើយខ្ញុំនឹងរៀបរាប់អំពី
ស្នាព្រះហស្ដរបស់ព្រះអម្ចាស់។
18មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង
តែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
19ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត#១១៨.១៩ «ទ្វារនៃសេចក្ដីសុចរិត» សំដៅទៅលើទ្វារព្រះវិហារ ក្រុងយេរូសាឡឹម។ឲ្យខ្ញុំ
ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
20នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ
ដែលចូលតាមទ្វារនេះបាន។
21ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
22 #
លក. ២០.១៧; កក. ៤.១១; ១ពត្រ. ២.៧ #
មថ. ២១.៤២; មក. ១២.១០-១១ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
23 ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ
យើងក៏បានឃើញ ហើយស្ងើចសរសើរផង។#១១៨.២៣ ខ ២២-២៣ មានដកស្រង់នៅ មថ. ២១.៤២; មក. ១២.១០-១១; លក. ២០.១៧; កក. ៤.១១; អភ. ២.២១, ១ពត្រ. ២.១, ៧។
24ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
25 #
មថ. ២១.៩; មក. ១១.៩; យហ. ១២.១៣ ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ!
ព្រះអម្ចាស់អើយ
សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ!
26 #
មថ. ២១.៩, ២៣.៣៩; មក. ១១.៩; លក. ១៣.៣៥, ១៩.៣៨; យហ. ១២.១៣ សូមលើកតម្កើងព្រះអង្គដែលយាងមក
ក្នុងព្រះនាមព្រះអម្ចាស់
យើងសូមឲ្យពរអ្នករាល់គ្នា
ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
27មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត
តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង
ចូរនាំគ្នាលើកធាងទន្សែឡើង
ហើយហែជាក្បួន
រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់!
28ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
29ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 118: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.