ទំនុកតម្កើង 132
132
ក្រុងស៊ីយ៉ូនជាព្រះដំណាក់របស់ព្រះអម្ចាស់ ជាវាំងរបស់ស្ដេចដាវីឌ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1ឱព្រះអម្ចាស់អើយ
សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។
2ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្ដា
របស់លោកយ៉ាកុប#១៣២.២ សូមអាន ២សយ. ៦.១-២; ១របា. ១៣.១-៥។ថា:
3«ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេក
នៅលើគ្រែទូលបង្គំទេ។
4ទូលបង្គំមិនព្រមបិទភ្នែក
ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ
5ដរាបណាទូលបង្គំពុំទាន់រកបាន
កន្លែងថ្វាយព្រះអម្ចាស់
ដរាបណាទូលបង្គំពុំទាន់រកបាន
ព្រះដំណាក់ថ្វាយព្រះដ៏មានចេស្ដា
របស់លោកយ៉ាកុបទេនោះ!»។
6 #
២របា. ៦.៤១-៤២
យើងបានឮគេនិយាយថា
ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។#១៣២.៦ ជនជាតិភីលីស្ទីនដណ្ដើមយកបានហិបនៃសម្ពន្ធមេត្រី តែក្រោយមកពួកគេប្រគល់ឲ្យជនជាតិអ៊ីស្រាអែលវិញ ហើយហិបនោះស្ថិតនៅភូមិគារយ៉ាត-យ៉ារីម (សូមអាន ១សយ. ៥.១–៧.១)។ ក្រោយមកទៀត ស្ដេចដាវីឌបានដង្ហែហិបចូលទៅក្រុងយេរូសាឡឹម (២ សាំយូអែល ៦.១-១៩)។
7ចូរយើងនាំគ្នាចូលទៅក្នុង
ព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ!
8ឱព្រះអម្ចាស់អើយ សូមក្រោកឡើង
សូមយាងមកជាមួយហិប*នៃឫទ្ធានុភាព
របស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាក
របស់ព្រះអង្គរហូតតទៅ។
9សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ
ប្រព្រឹត្តអំពើសុចរិតជានិច្ច
ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ស្រែកហ៊ោឡើងយ៉ាងសប្បាយ!
10ដោយយល់ដល់ព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គ
បានចាក់ប្រេងអភិសេកនេះឡើយ!#១៣២.១០ ខ ៨-១០ សូមប្រៀបធៀប ២របា. ៦.៤១-៤២។
11 #
២សយ. ៧.១២-១៦; ១របា. ១៧.១១-១៤; ទំន. ៨៩.៣-៤; កក. ២.៣០ ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយ
ព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា:
«យើងនឹងតែងតាំងពូជពង្សរបស់អ្នក
ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
12ប្រសិនបើបុត្ររបស់អ្នក
កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា
ហើយប្រតិបត្តិតាមដំបូន្មាន
ដែលយើងប្រៀនប្រដៅ
ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ
របស់អ្នករហូតតរៀងទៅដែរ»។#១៣២.១២ សូមអាន ២សយ. ៧.១២-១៦; ១របា. ១៧.១១-១៤; ទំន. ៨៩.៣-៤; កក. ២.៣០។
13 ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន
ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។
14ព្រះអង្គមានព្រះបន្ទូលថា
«យើងនឹងសម្រាកនៅទីនេះរហូតតទៅ
យើងចង់រស់នៅក្នុងកន្លែងនេះណាស់!
15យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ
តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ
ក្នុងក្រុងនេះ មានអាហារបរិបូណ៌។
16យើងនឹងសង្គ្រោះក្រុងនេះ
តាមរយៈពួកបូជាចារ្យរបស់គេ
យើងនឹងឲ្យប្រជាជននៅក្រុងនេះ
ស្រែកហ៊ោដោយអំណរ។
17 #
១ពង្ស. ១១.៣៦
នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច
ប្រកបដោយឫទ្ធានុភាពកើតពី#១៣២.១៧ ឃ្លាដើម «យើងនឹងធ្វើឲ្យស្នែងដែកមួយដុះឡើង»។
ពូជពង្សរបស់ដាវីឌ
យើងនឹងរៀបចំឲ្យមានស្ដេច
មួយអង្គស្នងរាជ្យ#១៣២.១៧ ពាក្យដើម«ចង្កៀង» គឺអ្នកដែលនាំពន្លឺ។
ជំនួសស្ដេចដែលយើងបានចាក់ប្រេងអភិសេក។
18យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ
ត្រូវអាម៉ាស់មុខជាខ្លាំង
តែយើងនឹងឲ្យរាជ្យរបស់គេ
បានថ្កុំថ្កើងរុងរឿង»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 132: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.