ទំនុកតម្កើង 135
135
ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម
1ហាលេលូយ៉ា!
ចូរសរសើរតម្កើង
ព្រះនាមព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
2អ្នករាល់គ្នាដែលស្ថិតនៅក្នុង
ព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណ
ព្រះដំណាក់របស់ព្រះនៃយើងអើយ
3ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះនាមព្រះអង្គ
ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
4 ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ហើយព្រះអង្គយកជនជាតិអ៊ីស្រាអែល
ធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
5ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម
ព្រះអម្ចាស់របស់យើង
ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។
6បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី
ព្រះអង្គនឹងសម្រេចការនោះ
នៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ
និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
7ព្រះអង្គនាំពពកចេញពីជើងមេឃ
ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ
ដើម្បីឲ្យភ្លៀងធ្លាក់
ហើយព្រះអង្គក៏បានបញ្ចេញខ្យល់
ឲ្យបក់បោកមកដែរ។
8ព្រះអង្គបានប្រហារកូនច្បងទាំងឡាយ
នៅស្រុកអេស៊ីប
គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។#១៣៥.៨ នក. ១២.១២, ២៩។
9ព្រះអង្គសម្តែងទីសម្គាល់
និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន
និងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។#១៣៥.៩ នក. ៧.៨-១៤.៣១។
10ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ
11គឺព្រះបាទស៊ីហុនជាស្ដេចស្រុកអាម៉ូរី
ព្រះបាទអុកជាស្ដេចស្រុកបាសាន
និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន#១៣៥.១១ សូមអាន ជគ. ២១.២១-៣៥; យស. ១២។
12ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ
ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ
ទុកជាមត៌ក។
13ឱព្រះអម្ចាស់អើយ
ព្រះនាមរបស់ព្រះអង្គ នៅគង់វង្សរហូតតទៅ
ឱព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គ
ល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ
14ដ្បិតព្រះអង្គរកយុត្តិធម៌ឲ្យ
ប្រជារាស្ត្ររបស់ព្រះអង្គ
ហើយព្រះអង្គអាណិតអាសូរអ្នកបម្រើ
របស់ព្រះអង្គ។
15 #
ទំន. ១១៥.៤-៨; វវ. ៩.២០ ព្រះរបស់ប្រជាជាតិនានា
សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់
ដែលជាស្នាដៃរបស់មនុស្ស។
16ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
17មានត្រចៀក តែស្ដាប់មិនឮ
ព្រះទាំងនោះគ្មានដង្ហើមចេញចូលទេ#១៣៥.១៧ ឬ «ព្រះទាំងនោះឥតវិញ្ញាណ»។។
18សូមឲ្យអស់អ្នកដែលបានសូន
ធ្វើរូបព្រះក្លែងក្លាយ
ហើយដែលផ្ញើជីវិតលើព្រះទាំងនោះ
បានដូចរូបព្រះទាំងនោះដែរ។#១៣៥.១៨ ខ ១៥-១៨ សូមអាន ទំន. ១១៥.៤-៨; វវ. ៩.២០។
19ជនជាតិអ៊ីស្រាអែលអើយ
ចូរសរសើរតម្កើងព្រះអម្ចាស់
ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយ
ចូរសរសើរតម្កើងព្រះអម្ចាស់
20ក្រុមគ្រួសាររបស់លោកលេវីអើយ
ចូរសរសើរតម្កើងព្រះអម្ចាស់
អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ
ចូរសរសើរតម្កើងព្រះអង្គ!
21ចូរសរសើរតម្កើងព្រះអម្ចាស់ដែលគង់នៅភ្នំស៊ីយ៉ូន
គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡឹម!
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 135: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.