ទំនុកតម្កើង 137
137
យើងស្រណោះក្រុងស៊ីយ៉ូន
1យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូន
ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
2យើងព្យួរពិណរបស់យើងនឹងដើមឈើ
នៅជិតមាត់ទន្លេ។
3ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ
សឹកបានសុំឲ្យយើងច្រៀង
ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង
ច្រៀងបទសប្បាយ គេពោលថា:
«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន
ឲ្យយើងស្ដាប់ផង!»។
4តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់
មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?
5ឱក្រុងយេរូសាឡឹមអើយ
បើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ!
6ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ
ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ
ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ
សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!
7ឱព្រះអម្ចាស់អើយ
សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម
បានប្រព្រឹត្តចំពោះយើងខ្ញុំ
នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ
គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ!
ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។
8 រីឯក្រុងបាប៊ីឡូនវិញ
បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ!
អ្នកណាធ្វើបាបឯង
តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង
អ្នកនោះមានសុភមង្គលហើយ!
9អ្នកណាចាប់កូនតូចៗរបស់ឯងបោកនឹងថ្ម
អ្នកនោះមានសុភមង្គលហើយ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 137: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 137
137
យើងស្រណោះក្រុងស៊ីយ៉ូន
1យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូន
ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
2យើងព្យួរពិណរបស់យើងនឹងដើមឈើ
នៅជិតមាត់ទន្លេ។
3ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ
សឹកបានសុំឲ្យយើងច្រៀង
ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង
ច្រៀងបទសប្បាយ គេពោលថា:
«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន
ឲ្យយើងស្ដាប់ផង!»។
4តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់
មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?
5ឱក្រុងយេរូសាឡឹមអើយ
បើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ!
6ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ
ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ
ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ
សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!
7ឱព្រះអម្ចាស់អើយ
សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម
បានប្រព្រឹត្តចំពោះយើងខ្ញុំ
នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ
គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ!
ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។
8 រីឯក្រុងបាប៊ីឡូនវិញ
បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ!
អ្នកណាធ្វើបាបឯង
តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង
អ្នកនោះមានសុភមង្គលហើយ!
9អ្នកណាចាប់កូនតូចៗរបស់ឯងបោកនឹងថ្ម
អ្នកនោះមានសុភមង្គលហើយ!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.