ទំនុកតម្កើង 138

138
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ទូលបង្គំ​សូម​លើក​តម្កើង
ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ
នៅ​ចំពោះ​មុខ​ពពួក​ទេវតា។
2ទូលបង្គំ​ក្រាប​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ
របស់​ព្រះអង្គ
ហើយ​ទូលបង្គំ​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ
ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ
ហើយ​ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា
លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។
3នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ
ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ
មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។
4ឱ​ព្រះ‌អម្ចាស់អើយ សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន
នៅ​លើ​ផែនដី​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ
នៅ​ពេល​គេ​ឮ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។
5សូម​ឲ្យ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ចការ
ដែល​ព្រះអង្គ​បាន​ធ្វើ:
ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​សិរី‌រុងរឿង
ឧត្ដុង្គ‌ឧត្ដម​បំផុត!
6ទោះ​បី​ព្រះ‌អម្ចាស់​ខ្ពង់‌ខ្ពស់​បំផុត​ក្ដី
ក៏​ព្រះអង្គ​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជានិច្ច
រីឯ​មនុស្ស​ព្រហើន​វិញ ព្រះអង្គ​ស្គាល់​គេ​ពី​ចម្ងាយ។
7នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន
ព្រះអង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំ
ព្រះអង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ
ហើយ​សង្គ្រោះ​ទូលបង្គំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។
8 ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំ
តាម​ព្រះ‌បន្ទូល​សន្យា
ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ជានិច្ច។
សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះអង្គ
បាន​បង្កើត​មក​នោះ​ឡើយ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 138: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល