ទំនុកតម្កើង 149

149
កិត្តិយស​ដ៏​រុងរឿង​របស់​ប្រជា‌ជន​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
1ហាលេ‌លូយ៉ា!
ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះអង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ!
2ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល
រីក‌រាយ​នឹង​ព្រះអង្គ​ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន
មាន​អំណរ​សប្បាយ​នឹង​ព្រះ‌មហា‌ក្សត្រ​របស់​ខ្លួន!
3ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!
4ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ
នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប
ដោយ​សង្គ្រោះ​ពួក​គេ
5ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ
នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លុប
ដោយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់
ក៏​គេ​ស្រែក​តម្កើង​ព្រះអង្គ​ដោយ​អំណរ​ដែរ!
6សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះអង្គ
មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ
នៅ​ជាប់​នឹង​ដៃ​ជានិច្ច
7ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា
និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ
8ហើយ​យក​ច្រវាក់​ចង​ស្ដេច
និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។
9ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុងរឿង​របស់​អស់​អ្នក
ស្មោះ​ត្រង់​នឹង​ព្រះអង្គ!
ហាលេ‌លូយ៉ា!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 149: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល