ទំនុកតម្កើង 17
17
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
សូមទ្រង់ព្រះសណ្ដាប់សំណូមពរ
ដ៏ត្រឹមត្រូវរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹង
សម្រែករបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់
ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
2សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ
ដែលត្រឹមត្រូវ។
3ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ
ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់
ព្រះអង្គបានល្បងចិត្តទូលបង្គំ
តែពុំឃើញមានបំណងអាក្រក់អ្វីទេ
ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។
4ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល
របស់ព្រះអង្គ
ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ
ដូចមនុស្សឯទៀតៗនោះឡើយ។
5ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន
ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។
6ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ
ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។
7ព្រះអង្គតែងតែសង្គ្រោះអស់អ្នក
ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ
ដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
8សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
9សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ
ជីវិតទូលបង្គំបានឡើយ។
10អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង
11ពួកគេដេញតាមទូលបង្គំទាន់
ហើយឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ
បម្រុងនឹងប្រហារជីវិតទូលបង្គំ
12ពួកគេប្រៀបបីដូចជាសត្វសិង្ហ
ដែលរង់ចាំតែហែកស៊ី
និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
13ឱព្រះអម្ចាស់អើយ សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ
ឲ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះ
ទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
14ឱព្រះអម្ចាស់អើយ
សូមដេញពួកគេចេញពីចំណោម
មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ
រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
15ចំពោះទូលបង្គំវិញ
ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិត
ទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គ
ពេលទូលបង្គំក្រោកពីដំណេក
ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 17
17
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
សូមទ្រង់ព្រះសណ្ដាប់សំណូមពរ
ដ៏ត្រឹមត្រូវរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹង
សម្រែករបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់
ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
2សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ
ដែលត្រឹមត្រូវ។
3ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ
ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់
ព្រះអង្គបានល្បងចិត្តទូលបង្គំ
តែពុំឃើញមានបំណងអាក្រក់អ្វីទេ
ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។
4ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល
របស់ព្រះអង្គ
ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ
ដូចមនុស្សឯទៀតៗនោះឡើយ។
5ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន
ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។
6ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ
ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។
7ព្រះអង្គតែងតែសង្គ្រោះអស់អ្នក
ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ
ដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
8សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
9សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ
ជីវិតទូលបង្គំបានឡើយ។
10អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង
11ពួកគេដេញតាមទូលបង្គំទាន់
ហើយឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ
បម្រុងនឹងប្រហារជីវិតទូលបង្គំ
12ពួកគេប្រៀបបីដូចជាសត្វសិង្ហ
ដែលរង់ចាំតែហែកស៊ី
និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
13ឱព្រះអម្ចាស់អើយ សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ
ឲ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះ
ទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
14ឱព្រះអម្ចាស់អើយ
សូមដេញពួកគេចេញពីចំណោម
មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ
រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
15ចំពោះទូលបង្គំវិញ
ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិត
ទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គ
ពេលទូលបង្គំក្រោកពីដំណេក
ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.