ទំនុកតម្កើង 19
19
លោកទាំងមូលថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង
របស់ព្រះជាម្ចាស់
អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ
របស់ព្រះអង្គ។
2ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង
3តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ
ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
4 ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា
ត្រាច់ចរលើផែនដីទាំងមូល
ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ
ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា
សម្រាប់ព្រះអាទិត្យ។
5រីឯព្រះអាទិត្យក៏រះឡើង
ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម
និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប
ចេញមករត់ប្រណាំងដោយអរសប្បាយ។
6ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង
ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មាននរណាអាចបំបាំងកម្ដៅ
របស់ព្រះអាទិត្យបានឡើយ។
វិន័យរបស់ព្រះជាម្ចាស់
7ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ
ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ
ដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត
ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
8ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ
ធ្វើឲ្យចិត្តមានអំណរសប្បាយ
បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់
បំភ្លឺចិត្តគំនិតឲ្យបានយល់។
9ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ
ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។
វិន័យរបស់ព្រះអម្ចាស់
សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
10គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន
ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ
ចេញពីសំបុកទៅទៀត។
11សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយដោយការប្រព្រឹត្តតាម
ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។
12គ្មាននរណាម្នាក់អាចមើលឃើញកំហុស
ដែលខ្លួនប្រព្រឹត្តដោយ
អចេតនានោះបានឡើយ
សូមលើកលែងទោសឲ្យទូលបង្គំ
នូវកំហុសណាដែលទូលបង្គំមើល
មិនឃើញនោះផង។
13សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង
សូមកុំឲ្យចិត្តអួតបំប៉ោងនេះ
ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ
ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង
ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
14 ព្រះអម្ចាស់អើយ
សូមប្រោសប្រណីទទួលពាក្យដែលទូលបង្គំទូលថ្វាយ
ព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិត
នៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះផង
ដ្បិតព្រះអង្គជាថ្មដា
និងជាព្រះដែលការពារទូលបង្គំ!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 19: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 19
19
លោកទាំងមូលថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង
របស់ព្រះជាម្ចាស់
អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ
របស់ព្រះអង្គ។
2ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង
3តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ
ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
4 ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា
ត្រាច់ចរលើផែនដីទាំងមូល
ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ
ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា
សម្រាប់ព្រះអាទិត្យ។
5រីឯព្រះអាទិត្យក៏រះឡើង
ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម
និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប
ចេញមករត់ប្រណាំងដោយអរសប្បាយ។
6ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង
ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មាននរណាអាចបំបាំងកម្ដៅ
របស់ព្រះអាទិត្យបានឡើយ។
វិន័យរបស់ព្រះជាម្ចាស់
7ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ
ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ
ដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត
ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
8ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ
ធ្វើឲ្យចិត្តមានអំណរសប្បាយ
បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់
បំភ្លឺចិត្តគំនិតឲ្យបានយល់។
9ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ
ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។
វិន័យរបស់ព្រះអម្ចាស់
សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
10គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន
ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ
ចេញពីសំបុកទៅទៀត។
11សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយដោយការប្រព្រឹត្តតាម
ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។
12គ្មាននរណាម្នាក់អាចមើលឃើញកំហុស
ដែលខ្លួនប្រព្រឹត្តដោយ
អចេតនានោះបានឡើយ
សូមលើកលែងទោសឲ្យទូលបង្គំ
នូវកំហុសណាដែលទូលបង្គំមើល
មិនឃើញនោះផង។
13សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង
សូមកុំឲ្យចិត្តអួតបំប៉ោងនេះ
ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ
ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង
ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
14 ព្រះអម្ចាស់អើយ
សូមប្រោសប្រណីទទួលពាក្យដែលទូលបង្គំទូលថ្វាយ
ព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិត
នៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះផង
ដ្បិតព្រះអង្គជាថ្មដា
និងជាព្រះដែលការពារទូលបង្គំ!។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.