ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។ ព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។ ព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច។ ព្រះអង្គរៀបចំពិធីជប់លៀងឲ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គបានចាក់ប្រេងលើទូលបង្គំ ដើម្បីលើកកិត្តិយសទូលបង្គំ ហើយព្រះអង្គបានបំពេញពែង ទូលបង្គំយ៉ាងហូរហៀរ។ ខ្ញុំដឹងជាក់ច្បាស់ណាស់ថា ព្រះអង្គនឹងប្រទានសុភមង្គលឲ្យទូលបង្គំ ហើយព្រះអង្គប្រណីសន្ដោសទូលបង្គំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់ មកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។
អាន ទំនុកតម្កើង 23
ស្ដាប់នូវ ទំនុកតម្កើង 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 23:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ