ទំនុកតម្កើង 28
28
ពាក្យអធិស្ឋាននៅពេលមានជំងឺ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
ទូលបង្គំស្រែកអង្វររកព្រះអង្គ
ឱព្រះជាថ្មដានៃទូលបង្គំអើយ
សូមព្រះសណ្ដាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម
មិនឆ្លើយនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
2ពេលទូលបង្គំស្រែករកព្រះអង្គ
ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គ
សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ
របស់ទូលបង្គំផង។
3សូមកុំឲ្យទូលបង្គំត្រូវវិនាសបាត់ទៅ
ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ
តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
4 សូមដាក់ទោសអ្នកទាំងនោះ
ឲ្យសមតាមអំពើដែលគេប្រព្រឹត្ត
និងល្បិចកិច្ចកលរបស់គេ
សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន
សូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន
5ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ
របស់ព្រះអម្ចាស់
ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។
សូមព្រះអង្គរំលំពួកគេ
កុំឲ្យងើបឡើងវិញបានឡើយ!។
6សូមលើកតម្កើងព្រះអម្ចាស់!
ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។
7 ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ
ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ
ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
8 ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច
ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
9សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ
សូមទ្រង់ធ្វើជាគង្វាល
ថែរក្សាពួកគេរហូតតរៀងទៅ!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 28: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 28
28
ពាក្យអធិស្ឋាននៅពេលមានជំងឺ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
ទូលបង្គំស្រែកអង្វររកព្រះអង្គ
ឱព្រះជាថ្មដានៃទូលបង្គំអើយ
សូមព្រះសណ្ដាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម
មិនឆ្លើយនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
2ពេលទូលបង្គំស្រែករកព្រះអង្គ
ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គ
សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ
របស់ទូលបង្គំផង។
3សូមកុំឲ្យទូលបង្គំត្រូវវិនាសបាត់ទៅ
ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ
តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
4 សូមដាក់ទោសអ្នកទាំងនោះ
ឲ្យសមតាមអំពើដែលគេប្រព្រឹត្ត
និងល្បិចកិច្ចកលរបស់គេ
សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន
សូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន
5ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ
របស់ព្រះអម្ចាស់
ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។
សូមព្រះអង្គរំលំពួកគេ
កុំឲ្យងើបឡើងវិញបានឡើយ!។
6សូមលើកតម្កើងព្រះអម្ចាស់!
ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។
7 ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ
ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ
ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
8 ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច
ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
9សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ
សូមទ្រង់ធ្វើជាគង្វាល
ថែរក្សាពួកគេរហូតតរៀងទៅ!។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.