ទំនុកតម្កើង 37
37
ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ
ទំនុករបស់ស្ដេចដាវីឌ។
1មិនត្រូវចងកំហឹងនឹងអស់អ្នក
ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ
ហើយក៏កុំច្រណែននឹងអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
2ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័ស
ដូចស្មៅដែលតែងតែក្រៀមស្វិត
និងដូចផ្កាដែលតែងតែ
ស្រពោននោះដែរ។
3ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ
យ៉ាងសុខក្សេមក្សាន្ត។
4ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់
នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ
ដែលអ្នកប្រាថ្នាចង់បាន។
5ចូរផ្ញើវាសនារបស់អ្នកទៅក្នុង
ព្រះហស្ដរបស់ព្រះអង្គ
ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។
6ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា
អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ
ហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា
អ្នកជាមនុស្សទៀងត្រង់
ដូចពន្លឺនៅពេលថ្ងៃត្រង់។
7ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ហើយទុកចិត្តលើព្រះអង្គទៅ
មិនត្រូវចងកំហឹងនឹងអ្នក
ដែលបានចម្រុងចម្រើននោះឡើយ
ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស
ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
8ចូររំងាប់កំហឹង និងលះបង់ចិត្ត
ក្ដៅក្រហាយនោះចោលទៅ
កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ
បង្កឲ្យមានការអាក្រក់។
9 ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក
ដែលប្រព្រឹត្តអំពើអាក្រក់
តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ
នឹងទទួលទឹកដីជាមត៌ក។
10នៅតែបន្តិចទៀត
នឹងលែងមានមនុស្សអាក្រក់ទៀតហើយ!
ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ
ក៏មិនឃើញមានអ្វីដែរ។
11 រីឯមនុស្សទន់ទាបវិញ
គេនឹងទទួលទឹកដីជាមត៌ក
ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
12មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង
នឹងមនុស្សសុចរិត
ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
13ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់
ព្រោះព្រះអង្គជ្រាបថា
ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
14មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ
ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត
និងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។
15ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះ
បេះដូងរបស់ខ្លួនឯង
ហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។
16ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត
ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ
របស់មនុស្សអាក្រក់
17ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត
តែព្រះអង្គនឹងបំបាក់កម្លាំង
របស់មនុស្សអាក្រក់វិញ។
18 ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់
នឹងជីវិតរបស់មនុស្សឥតសៅហ្មង
ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ
ឲ្យបានគង់វង្សរហូតតទៅ។
19នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយ
ហើយនៅគ្រាមានទុរ្ភិក្ស
គេនឹងបានបរិភោគឆ្អែត។
20រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ
ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់
ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចី
ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
21មនុស្សអាក្រក់ខ្ចីអ្វីៗពីគេ
ហើយមិនដែលសងវិញឡើយ
រីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយ
និងចេះឲ្យរបស់របរទៅអ្នកដទៃ។
22អស់អ្នកដែលព្រះអម្ចាស់ប្រទានពរ
នឹងទទួលទឹកដីជាមត៌ក
រីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ
នឹងត្រូវកាត់កាល់ចោល។
23 ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួន
ហើយព្រះអង្គគាប់ព្រះហឫទ័យ
នឹងមាគ៌ារបស់គេ។
24ប្រសិនបើអ្នកនោះភ្លាត់ជើង
គេនឹងមិនដួលដល់ដីឡើយ
ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
25តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ
ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល
មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ
របស់គេសុំទានដែរ។
26មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា
និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី
គេបានទទួលកូនចៅទុកជាព្រះពរ។
27ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ
ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ
28ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ
នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា
អស់អ្នកដែលជឿលើព្រះអង្គជានិច្ច
ព្រះអង្គមិនបោះបង់ពួកគេឡើយ
តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស
អាក្រក់ឲ្យវិនាសសាបសូន្យ។
29មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក
ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
30មនុស្សសុចរិតតែងតែស្រដីចេញមក
នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។
ហើយអណ្ដាតរបស់គេគ្រលាស់
ចេញមកនូវអ្វីដែលត្រឹមត្រូវ
31ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត
របស់គេ ហើយគេនឹងមិនឃ្លាតចាក
ពីមាគ៌ារបស់ព្រះអង្គឡើយ។
32មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយរកមធ្យោបាយចាំសម្លាប់គេផង។
33ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត
ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ
ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត
ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។
34ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់
ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ
នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង
ឲ្យគ្រប់គ្រងទឹកដីជាមត៌ក
ហើយអ្នកនឹងឃើញមនុស្សអាក្រក់
ត្រូវកាត់កាល់ចោល។
35ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ
គេរីកចម្រើនឡើង
ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
36ក្រោយមក គេរលាយបាត់សូន្យទៅ
ខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។
37ចូរសង្កេតមើលមនុស្សទៀងត្រង់
ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ
តែងតែមានអនាគតរុងរឿងជានិច្ច។
38រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ
ហើយមនុស្សទមិឡ នឹងគ្មាន
អនាគតភ្លឺស្វាងសោះឡើយ។
39 ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត
ហើយព្រះអង្គជាកំពែងការពារគេ
នៅគ្រាមានអាសន្ន។
40 ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ
ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ
មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 37: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 37
37
ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ
ទំនុករបស់ស្ដេចដាវីឌ។
1មិនត្រូវចងកំហឹងនឹងអស់អ្នក
ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ
ហើយក៏កុំច្រណែននឹងអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
2ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័ស
ដូចស្មៅដែលតែងតែក្រៀមស្វិត
និងដូចផ្កាដែលតែងតែ
ស្រពោននោះដែរ។
3ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ
យ៉ាងសុខក្សេមក្សាន្ត។
4ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់
នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ
ដែលអ្នកប្រាថ្នាចង់បាន។
5ចូរផ្ញើវាសនារបស់អ្នកទៅក្នុង
ព្រះហស្ដរបស់ព្រះអង្គ
ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។
6ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា
អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ
ហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា
អ្នកជាមនុស្សទៀងត្រង់
ដូចពន្លឺនៅពេលថ្ងៃត្រង់។
7ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ហើយទុកចិត្តលើព្រះអង្គទៅ
មិនត្រូវចងកំហឹងនឹងអ្នក
ដែលបានចម្រុងចម្រើននោះឡើយ
ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស
ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
8ចូររំងាប់កំហឹង និងលះបង់ចិត្ត
ក្ដៅក្រហាយនោះចោលទៅ
កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ
បង្កឲ្យមានការអាក្រក់។
9 ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក
ដែលប្រព្រឹត្តអំពើអាក្រក់
តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ
នឹងទទួលទឹកដីជាមត៌ក។
10នៅតែបន្តិចទៀត
នឹងលែងមានមនុស្សអាក្រក់ទៀតហើយ!
ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ
ក៏មិនឃើញមានអ្វីដែរ។
11 រីឯមនុស្សទន់ទាបវិញ
គេនឹងទទួលទឹកដីជាមត៌ក
ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
12មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង
នឹងមនុស្សសុចរិត
ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
13ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់
ព្រោះព្រះអង្គជ្រាបថា
ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
14មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ
ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត
និងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។
15ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះ
បេះដូងរបស់ខ្លួនឯង
ហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។
16ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត
ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ
របស់មនុស្សអាក្រក់
17ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត
តែព្រះអង្គនឹងបំបាក់កម្លាំង
របស់មនុស្សអាក្រក់វិញ។
18 ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់
នឹងជីវិតរបស់មនុស្សឥតសៅហ្មង
ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ
ឲ្យបានគង់វង្សរហូតតទៅ។
19នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយ
ហើយនៅគ្រាមានទុរ្ភិក្ស
គេនឹងបានបរិភោគឆ្អែត។
20រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ
ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់
ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចី
ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
21មនុស្សអាក្រក់ខ្ចីអ្វីៗពីគេ
ហើយមិនដែលសងវិញឡើយ
រីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយ
និងចេះឲ្យរបស់របរទៅអ្នកដទៃ។
22អស់អ្នកដែលព្រះអម្ចាស់ប្រទានពរ
នឹងទទួលទឹកដីជាមត៌ក
រីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ
នឹងត្រូវកាត់កាល់ចោល។
23 ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួន
ហើយព្រះអង្គគាប់ព្រះហឫទ័យ
នឹងមាគ៌ារបស់គេ។
24ប្រសិនបើអ្នកនោះភ្លាត់ជើង
គេនឹងមិនដួលដល់ដីឡើយ
ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
25តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ
ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល
មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ
របស់គេសុំទានដែរ។
26មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា
និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី
គេបានទទួលកូនចៅទុកជាព្រះពរ។
27ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ
ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ
28ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ
នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា
អស់អ្នកដែលជឿលើព្រះអង្គជានិច្ច
ព្រះអង្គមិនបោះបង់ពួកគេឡើយ
តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស
អាក្រក់ឲ្យវិនាសសាបសូន្យ។
29មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក
ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
30មនុស្សសុចរិតតែងតែស្រដីចេញមក
នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។
ហើយអណ្ដាតរបស់គេគ្រលាស់
ចេញមកនូវអ្វីដែលត្រឹមត្រូវ
31ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត
របស់គេ ហើយគេនឹងមិនឃ្លាតចាក
ពីមាគ៌ារបស់ព្រះអង្គឡើយ។
32មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយរកមធ្យោបាយចាំសម្លាប់គេផង។
33ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត
ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ
ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត
ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។
34ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់
ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ
នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង
ឲ្យគ្រប់គ្រងទឹកដីជាមត៌ក
ហើយអ្នកនឹងឃើញមនុស្សអាក្រក់
ត្រូវកាត់កាល់ចោល។
35ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ
គេរីកចម្រើនឡើង
ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
36ក្រោយមក គេរលាយបាត់សូន្យទៅ
ខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។
37ចូរសង្កេតមើលមនុស្សទៀងត្រង់
ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ
តែងតែមានអនាគតរុងរឿងជានិច្ច។
38រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ
ហើយមនុស្សទមិឡ នឹងគ្មាន
អនាគតភ្លឺស្វាងសោះឡើយ។
39 ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត
ហើយព្រះអង្គជាកំពែងការពារគេ
នៅគ្រាមានអាសន្ន។
40 ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ
ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ
មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.