ទំនុកតម្កើង 43
43
1ឱព្រះជាម្ចាស់អើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ!
សូមរំដោះទូលបង្គំឲ្យរួចផុត
ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
2ព្រះជាម្ចាស់នៃទូលបង្គំអើយ
ព្រះអង្គជាព្រះការពារទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក
ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
3សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គ
មកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ*
របស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!
4ពេលនោះ ឱព្រះជាម្ចាស់អើយ
ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ
ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព
នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។
ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ដោយសំឡេងពិណ!
5ខ្ញុំនិយាយមកខ្លួនឯងថា
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 43: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.