ទំនុកតម្កើង 53
53
អ្នកជឿព្រះជាម្ចាស់ និងពិភពលោកដ៏អាក្រក់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។
1 #
រ៉ូម. ៣.១០-១២
មនុស្សឥតគំនិតតែងតែរិះគិតថា
«គ្មានព្រះជាម្ចាស់ទេ»។
ពួកគេជាមនុស្សពាល
ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ
គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។
2ពីស្ថានបរមសុខ
ព្រះជាម្ចាស់ទតមើលមកមនុស្សលោក
ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា
ស្វែងរកព្រះអង្គ។
3ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា
ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ
គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ
សូម្បីតែម្នាក់ក៏គ្មានផង។#៥៣.៣ សូមអានសេចក្ដីពន្យល់នៅទំនុកតម្កើង ១៧.៣។
4ព្រះជាម្ចាស់មានព្រះបន្ទូលថា
«តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
ពិតជាមិនយល់អ្វីទាំងអស់ឬ?
ពួកគេចិញ្ចឹមជីវិត
ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង
ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។
5ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច
ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ
ដ្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវ
របស់ប្រជារាស្ដ្រព្រះអង្គស្លាប់ចោលឆ្អឹង
ពួកគេនឹងត្រូវអាម៉ាស់មុខ
ព្រោះព្រះជាម្ចាស់បានកម្ចាត់កម្ចាយពួកគេ។
6សូមឲ្យព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូន
សង្គ្រោះជនជាតិអ៊ីស្រាអែល!
ពេលព្រះជាម្ចាស់នាំប្រជារាស្ដ្ររបស់ព្រះអង្គ
ដែលជាឈ្លើយមកស្រុកវិញ#៥៣.៦ ឬពេលព្រះជាម្ចាស់ស្តារស្ថានភាពប្រជារាស្ដ្ររបស់ព្រះអង្គឡើងវិញ។
កូនចៅរបស់លោកយ៉ាកុបនឹង
បានត្រេកអរយ៉ាងខ្លាំង
ប្រជារាស្ដ្រអ៊ីស្រាអែលនឹងមានអំណរ
សប្បាយដ៏លើសលុប។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 53: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.