ទំនុកតម្កើង 7
7
ព្រះអម្ចាស់សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
ទំនួញរបស់ស្ដេចដាវីឌ ព្រះអង្គសូត្រថ្វាយព្រះជាម្ចាស់ នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
1 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក
សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ
ឲ្យរួចផុតពីអស់អ្នក
ដែលបៀតបៀនទូលបង្គំផង
2ក្រែងលោគេហែកទូលបង្គំ#៧.២ ឃ្លាដើម «ហែកព្រលឹងទូលបង្គំ»។
ដូចសត្វសិង្ហខាំរំពានាំយកទៅ
ហើយគ្មាននរណារំដោះបានឡើយ។
3 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា
ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត
4ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់
តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ
រឹបអូសយកទ្រព្យដោយឥតហេតុផល
ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ
5សូមឲ្យខ្មាំងសត្រូវដេញទាន់
និងប្រហារទូលបង្គំទៅចុះ
ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី
និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ
ទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។
- សម្រាក
6 ព្រះអម្ចាស់អើយ សូមតើនឡើង
សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ
របស់បច្ចាមិត្តទូលបង្គំ
សូមជួយការពារទូលបង្គំផង
ដ្បិតព្រះអង្គហ្នឹងហើយ
ដែលបានតែងតាំងច្បាប់ឡើង។
7សូមឲ្យប្រជាជាតិនានា
នាំគ្នាមកចោមរោមជុំវិញព្រះអង្គ!
សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
8 ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់
ព្រះអម្ចាស់អើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ!
9 #
វវ. ២.២៣
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត
ហើយជួយមនុស្សសុចរិត
ឲ្យមានចិត្តរឹងប៉ឹងឡើង!
ព្រះដ៏សុចរិតអើយ
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
10ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នក
ដែលមានចិត្តទៀងត្រង់។
11ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់
ជារៀងរាល់ថ្ងៃ។
12មនុស្សអាក្រក់មិនដូរគំនិតទេ
គេ#៧.១២ ឃ្លានេះក្នុងភាសាហេប្រឺមិនបានដាក់ប្រធានច្បាស់លាស់ទេ។ យើងអាចបកប្រែថា «ព្រះអង្គនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។ ព្រះអង្គនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង» ក៏បាន។នឹងសំលៀងមុខដាវ
ហើយយឹតធ្នូប្រុងប្រៀបបាញ់។
13គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
14អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត
ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
15អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ
ដែលខ្លួនជីកនោះជាមិនខាន។
16អំពើទុច្ចរិតដែលគេប្រព្រឹត្ត
នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ
ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
17ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.