ទំនុកតម្កើង 76
76
ពីភ្នំស៊ីយ៉ូន ព្រះជាម្ចាស់ពន្លត់ភ្លើងសង្គ្រាម
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1នៅស្រុកយូដា
គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា
នៅស្រុកអ៊ីស្រាអែល
ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់!
2ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម
ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
3នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿង
សស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។
- សម្រាក
4ឱព្រះជាម្ចាស់អើយ
ព្រះអង្គប្រកបដោយសិរីរុងរឿង
គួរជាទីស្ញប់ស្ញែង
នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ
ក្រោយពីបានយកជ័យជម្នះ ។
5ព្រះអង្គបានដកអាវុធពីអ្នក
ចម្បាំងដ៏ជំនាញទាំងនោះ
ពួកគេដេកលង់លក់បាត់ស្មារតី
ទាហានដ៏ពូកែទាំងនោះ
លែងមានកម្លាំងច្បាំងទៀតហើយ។
6ឱព្រះនៃលោកយ៉ាកុបអើយ
ពេលព្រះអង្គស្រែកគំរាម
កងទ័ពសេះ និងសេះរបស់ពួកគេកម្រើកលែងរួច។
7ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច
ទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន?
8ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមក
មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់
ដោយកោតខ្លាច
9គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស
និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន
នៅលើផែនដីនេះ។
- សម្រាក
10ព្រះអង្គធ្វើឲ្យកំហឹងរបស់មនុស្សលោក
ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
ហើយអស់អ្នកដែលនៅសេសសល់
ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
11ចូរថ្វាយទៅព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ
ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ
អស់អ្នកដែលនៅជុំវិញព្រះ
ដ៏គួរឲ្យស្ញែងខ្លាចអើយ
ចូរយកតង្វាយមកថ្វាយព្រះអង្គ!
12ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានា
ហើយធ្វើឲ្យព្រះមហាក្សត្រទាំងឡាយ
នៅលើផែនដីស្ញែងខ្លាចព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 76: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.