ទំនុកតម្កើង 78
78
អតីតកាលជាមេរៀនដែលយើងត្រូវចងចាំទុក
កំណាព្យរបស់លោកអេសាភ។
1ប្រជាជនរបស់ខ្ញុំអើយ
ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ
ប្រៀនប្រដៅអ្នករាល់គ្នា!
ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ
ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។
2 ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា
នូវបទពិសោធពីអតីតកាល
ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ
លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។
3អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង
អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់
4យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង
ឥតលាក់លៀមឡើយ
យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់
និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ
ប្រាប់កូនចៅនៅជំនាន់ក្រោយ
ដើម្បីលើកតម្កើងព្រះអង្គ។
5ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ
របស់លោកយ៉ាកុប
ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស
របស់លោកអ៊ីស្រាអែល
ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង
ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ
6ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ
ហើយឲ្យកូនចៅដែលនឹងកើតមក
បង្រៀនតៗគ្នារហូតទៅ។
7ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់
មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ
8ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស
នៅជំនាន់មុន ដែលមានចិត្តកោងកាច
បះបោរប្រឆាំងនឹងព្រះជាម្ចាស់
មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់
នឹងព្រះអង្គនោះឡើយ។
9កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ
បានបាក់ទ័ពនៅថ្ងៃធ្វើចម្បាំង
10មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី
របស់ព្រះជាម្ចាស់
គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ
11ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម
និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ
ដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។
12 នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប
ព្រះអង្គបានធ្វើការអស្ចារ្យមួយ
ឲ្យបុព្វបុរសរបស់គេឃើញ
13 គឺព្រះអង្គបានញែកទឹកសមុទ្រ
ឲ្យពួកគេដើរឆ្លង
ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់
មួយកន្លែងដូចកំពែង។
14 នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក
ហើយរាល់យប់ព្រះអង្គដឹកនាំគេ
ដោយដុំភ្លើងជាពន្លឺ។
15 ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន
ឲ្យគេហូបទឹកដែលហូរចេញ
យ៉ាងបរិបូណ៌ពីបាតដីមក។
16ព្រះអង្គបានធ្វើឲ្យមានទឹក
ហូរចេញពីផ្ទាំងសិលាមក
ដូចជាទឹកទន្លេ។
17ទោះជាយ៉ាងនេះក្ដី
ពួកគេនៅតែប្រព្រឹត្តអំពើបាប
ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច
ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត
នៅវាលរហោស្ថានដ៏ហួតហែងនោះ។
18 ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់
ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ
តាមទំនើងចិត្តរបស់ខ្លួន។
19គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា:
តើព្រះជាម្ចាស់អាចជប់លៀងយើង
ក្នុងវាលរហោស្ថាននេះបានឬ?
20ព្រះអង្គបានវាយផ្ទាំងថ្មឲ្យមានទឹក
ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន
ក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ង
និងផ្គត់ផ្គង់សាច់មកឲ្យ
ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ?
21ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ
ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង
ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស
របស់លោកយ៉ាកុប
ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល
22ព្រោះពួកគេគ្មានជំនឿលើព្រះជាម្ចាស់
ពួកគេពុំបានផ្ញើជីវិតលើព្រះអង្គ
ដែលអាចសង្គ្រោះគេនោះឡើយ។
23ទោះជាយ៉ាងណាក្ដី ព្រះអង្គបានបង្គាប់ពពក
ព្រះអង្គបានបើកផ្ទៃមេឃ
24 ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង
ឲ្យពួកគេធ្វើជាអាហារ
គឺព្រះអង្គប្រទានស្រូវពីស្ថានសួគ៌
មកឲ្យពួកគេ ។
25ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវតា
ព្រះអង្គប្រទានឲ្យគេ
បរិភោគឆ្អែតទាំងអស់គ្នា។
26នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់
បក់មកពីទិសខាងកើត
ហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់
បក់មកពីទិសខាងត្បូងដែរ។
27ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើន
ដូចធូលីដីធ្លាក់ពីលើមេឃមក
គឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើន
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
28ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេ
ជុំវិញកន្លែងដែលគេស្នាក់នៅ។
29ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់
ដោយព្រះជាម្ចាស់ធ្វើតាមចិត្ត
ប៉ងប្រាថ្នារបស់ពួកគេ។
30ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដី
ក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល
31ជាហេតុនាំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ
ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ
ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង
ក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។
32ទោះបីយ៉ាងនេះក្ដី
ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល
ពួកគេពុំបានជឿលើព្រះអង្គ
ដែលធ្វើការអស្ចារ្យទាំងនោះទេ។
33ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេ
តែក្នុងមួយរយៈពេលដ៏ខ្លី
ព្រះអង្គផ្ដាច់អាយុជីវិតរបស់គេ
យ៉ាងសែនវេទនាបំផុត។
34ពេលឃើញព្រះជាម្ចាស់ប្រហារជីវិត
អ្នកខ្លះក្នុងចំណោមពួកគេ
ពួកគេក៏នាំគ្នាស្វែងរកព្រះអង្គ
ហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។
35ពួកគេនឹកឃើញថា
ព្រះជាម្ចាស់ជាថ្មដារបស់ពួកគេ
ហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។
36ក៏ប៉ុន្តែតាមពិត ពួកគេចង់បោកប្រាស់ព្រះអង្គ
គឺអ្វីៗដែលគេនិយាយចេញមក
សុទ្ធតែជាពាក្យកុហកទាំងអស់។
37ពួកគេមានចិត្តមិនទៀងនឹងព្រះអង្គទេ
ហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
38រីឯព្រះអង្គវិញ
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ច
ព្រះអង្គបានលើកលែងទោសឲ្យពួកគេ
គឺព្រះអង្គមិនប្រហារជីវិតពួកគេទេ
ជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់
ព្រះហឫទ័យមិនឲ្យមានព្រះពិរោធ
ព្រះអង្គអត់ធ្មត់ចំពោះពួកគេ។
39ព្រះអង្គនឹកចាំថា
ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ
ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម
ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។
40ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ
នៅវាលរហោស្ថានជាច្រើនលើកច្រើនសា
ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ
ធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ!។
41ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច
ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។
42ពួកគេពុំបាននឹកឃើញ
អំពីឫទ្ធានុភាពរបស់ព្រះអង្គទេ
ហើយក៏ពុំបាននឹកឃើញពីថ្ងៃ
ដែលព្រះអង្គបានរំដោះពួកគេ
ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។
43ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗ
ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេ
ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ
ដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។
44 ព្រះអង្គបានធ្វើឲ្យទឹកនៅដៃទន្លេនីល
ប្រែទៅជាឈាមជាហេតុធ្វើឲ្យជនជាតិ
អេស៊ីបរកទឹកផឹកមិនបាន។
45 ព្រះអង្គបានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីប
និងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញ
អ្វីៗទាំងអស់។
46 ព្រះអង្គធ្វើឲ្យមានចង្រិត
ទៅស៊ីបង្ហិនភោគផលរបស់ពួកគេ
ហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។
47 ព្រះអង្គបានធ្វើឲ្យមានព្រឹលធ្លាក់មក
កម្ទេចចម្ការទំពាំងបាយជូររបស់គេ
ហើយមានធាតុអាកាសត្រជាក់
មកបំផ្លាញដើមឈើរបស់គេខូចអស់។
48ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រឹល
ហ្វូងចៀមរបស់គេត្រូវវិនាស
ដោយសាររន្ទះបាញ់។
49ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ
ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង
ព្រះអង្គដាក់ទោសពួកគេ
ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា
ដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។
50ព្រះអង្គធ្វើតាមព្រះពិរោធរបស់ព្រះអង្គ
ដោយឥតសំចៃជីវិតជនជាតិនោះឡើយ
ព្រះអង្គបានធ្វើឲ្យគ្រោះកាច
កើតមានដល់ពួកគេ
51 គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន
របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ
ក្នុងពូជពង្សរបស់លោកហាំ។
52 ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ
ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល
ព្រះអង្គដឹកនាំពួកគេនៅវាលរហោស្ថាន
ដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
53 ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្ត
ឥតភ័យខ្លាចអ្វីឡើយ
តែខ្មាំងសត្រូវរបស់ពួកគេ
ត្រូវលិចលង់ក្នុងទឹកសមុទ្រ។
54 ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ
គឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបាន
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
55 ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ
ហើយចែកទឹកដីឲ្យពួកគេជាមត៌ក
គឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែល
រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
56 ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់
ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ
ដោយមិនព្រមធ្វើតាមដំបូន្មានរបស់
ព្រះអង្គឡើយ។
57ពួកគេបានងាកចេញពីព្រះអង្គ
និងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេ
ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
58ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ
ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ
នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ
ធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។
59ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ
ព្រះអង្គទ្រង់ព្រះពិរោធ
ហើយលែងរវីរវល់នឹងជនជាតិ
អ៊ីស្រាអែលទៀត។
60 ព្រះអង្គបោះបង់ចោលព្រះដំណាក់នៅស៊ីឡូ
ព្រះអង្គបោះបង់ចោលព្រះពន្លា
ដែលព្រះអង្គធ្លាប់គង់នៅជាមួយមនុស្សលោក។
61 ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវ
រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី
ដែលជានិមិត្តរូបនៃឫទ្ធិបារមី
និងសិរីរុងរឿងរបស់ព្រះអង្គ ។
62ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត
ប្រជារាស្ត្ររបស់ព្រះអង្គ
ដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ
នឹងពួកគេ ជាខ្លាំង។
63ពួកយុវជនបានបាត់បង់ជីវិត
ដោយសារភ្លើងសង្គ្រាម
ហើយគ្មាននៅសល់កំលោះ
ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
64ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ
ហើយស្ត្រីមេម៉ាយ
មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
65ពេលនោះ ព្រះអម្ចាស់តើនឡើង
ដូចគេក្រោកពីដំណេក
ឬដូចអ្នកចម្បាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
66ព្រះអង្គវាយខ្មាំងសត្រូវពីក្រោយ
ឲ្យបាក់មុខអស់កល្បជានិច្ច។
67ព្រះអង្គមិនរវីរវល់នឹងពូជពង្សរបស់លោកយ៉ូសែប
ព្រះអង្គពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ
68តែព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាវិញ
ព្រះអង្គគាប់ព្រះហឫទ័យនឹងភ្នំស៊ីយ៉ូន។
69នៅទីនោះព្រះអង្គបានសង់ទីសក្ការៈ
របស់ព្រះអង្គយ៉ាងល្អរឹងប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់
ព្រះអង្គធ្វើឲ្យទីសក្ការៈនោះ
បានរឹងមាំដូចផែនដីរហូតតទៅ។
70 ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ
ព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម
71ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក
ដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុប
គឺជនជាតិអ៊ីស្រាអែល
ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
72ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែល
ដោយចិត្តស្មោះត្រង់
ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 78: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 78
78
អតីតកាលជាមេរៀនដែលយើងត្រូវចងចាំទុក
កំណាព្យរបស់លោកអេសាភ។
1ប្រជាជនរបស់ខ្ញុំអើយ
ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ
ប្រៀនប្រដៅអ្នករាល់គ្នា!
ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ
ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។
2 ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា
នូវបទពិសោធពីអតីតកាល
ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ
លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។
3អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង
អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់
4យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង
ឥតលាក់លៀមឡើយ
យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់
និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ
ប្រាប់កូនចៅនៅជំនាន់ក្រោយ
ដើម្បីលើកតម្កើងព្រះអង្គ។
5ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ
របស់លោកយ៉ាកុប
ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស
របស់លោកអ៊ីស្រាអែល
ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង
ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ
6ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ
ហើយឲ្យកូនចៅដែលនឹងកើតមក
បង្រៀនតៗគ្នារហូតទៅ។
7ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់
មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ
8ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស
នៅជំនាន់មុន ដែលមានចិត្តកោងកាច
បះបោរប្រឆាំងនឹងព្រះជាម្ចាស់
មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់
នឹងព្រះអង្គនោះឡើយ។
9កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ
បានបាក់ទ័ពនៅថ្ងៃធ្វើចម្បាំង
10មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី
របស់ព្រះជាម្ចាស់
គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ
11ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម
និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ
ដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។
12 នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប
ព្រះអង្គបានធ្វើការអស្ចារ្យមួយ
ឲ្យបុព្វបុរសរបស់គេឃើញ
13 គឺព្រះអង្គបានញែកទឹកសមុទ្រ
ឲ្យពួកគេដើរឆ្លង
ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់
មួយកន្លែងដូចកំពែង។
14 នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក
ហើយរាល់យប់ព្រះអង្គដឹកនាំគេ
ដោយដុំភ្លើងជាពន្លឺ។
15 ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន
ឲ្យគេហូបទឹកដែលហូរចេញ
យ៉ាងបរិបូណ៌ពីបាតដីមក។
16ព្រះអង្គបានធ្វើឲ្យមានទឹក
ហូរចេញពីផ្ទាំងសិលាមក
ដូចជាទឹកទន្លេ។
17ទោះជាយ៉ាងនេះក្ដី
ពួកគេនៅតែប្រព្រឹត្តអំពើបាប
ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច
ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត
នៅវាលរហោស្ថានដ៏ហួតហែងនោះ។
18 ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់
ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ
តាមទំនើងចិត្តរបស់ខ្លួន។
19គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា:
តើព្រះជាម្ចាស់អាចជប់លៀងយើង
ក្នុងវាលរហោស្ថាននេះបានឬ?
20ព្រះអង្គបានវាយផ្ទាំងថ្មឲ្យមានទឹក
ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន
ក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ង
និងផ្គត់ផ្គង់សាច់មកឲ្យ
ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ?
21ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ
ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង
ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស
របស់លោកយ៉ាកុប
ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល
22ព្រោះពួកគេគ្មានជំនឿលើព្រះជាម្ចាស់
ពួកគេពុំបានផ្ញើជីវិតលើព្រះអង្គ
ដែលអាចសង្គ្រោះគេនោះឡើយ។
23ទោះជាយ៉ាងណាក្ដី ព្រះអង្គបានបង្គាប់ពពក
ព្រះអង្គបានបើកផ្ទៃមេឃ
24 ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង
ឲ្យពួកគេធ្វើជាអាហារ
គឺព្រះអង្គប្រទានស្រូវពីស្ថានសួគ៌
មកឲ្យពួកគេ ។
25ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវតា
ព្រះអង្គប្រទានឲ្យគេ
បរិភោគឆ្អែតទាំងអស់គ្នា។
26នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់
បក់មកពីទិសខាងកើត
ហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់
បក់មកពីទិសខាងត្បូងដែរ។
27ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើន
ដូចធូលីដីធ្លាក់ពីលើមេឃមក
គឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើន
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
28ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេ
ជុំវិញកន្លែងដែលគេស្នាក់នៅ។
29ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់
ដោយព្រះជាម្ចាស់ធ្វើតាមចិត្ត
ប៉ងប្រាថ្នារបស់ពួកគេ។
30ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដី
ក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល
31ជាហេតុនាំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ
ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ
ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង
ក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។
32ទោះបីយ៉ាងនេះក្ដី
ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល
ពួកគេពុំបានជឿលើព្រះអង្គ
ដែលធ្វើការអស្ចារ្យទាំងនោះទេ។
33ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេ
តែក្នុងមួយរយៈពេលដ៏ខ្លី
ព្រះអង្គផ្ដាច់អាយុជីវិតរបស់គេ
យ៉ាងសែនវេទនាបំផុត។
34ពេលឃើញព្រះជាម្ចាស់ប្រហារជីវិត
អ្នកខ្លះក្នុងចំណោមពួកគេ
ពួកគេក៏នាំគ្នាស្វែងរកព្រះអង្គ
ហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។
35ពួកគេនឹកឃើញថា
ព្រះជាម្ចាស់ជាថ្មដារបស់ពួកគេ
ហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។
36ក៏ប៉ុន្តែតាមពិត ពួកគេចង់បោកប្រាស់ព្រះអង្គ
គឺអ្វីៗដែលគេនិយាយចេញមក
សុទ្ធតែជាពាក្យកុហកទាំងអស់។
37ពួកគេមានចិត្តមិនទៀងនឹងព្រះអង្គទេ
ហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
38រីឯព្រះអង្គវិញ
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ច
ព្រះអង្គបានលើកលែងទោសឲ្យពួកគេ
គឺព្រះអង្គមិនប្រហារជីវិតពួកគេទេ
ជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់
ព្រះហឫទ័យមិនឲ្យមានព្រះពិរោធ
ព្រះអង្គអត់ធ្មត់ចំពោះពួកគេ។
39ព្រះអង្គនឹកចាំថា
ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ
ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម
ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។
40ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ
នៅវាលរហោស្ថានជាច្រើនលើកច្រើនសា
ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ
ធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ!។
41ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច
ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។
42ពួកគេពុំបាននឹកឃើញ
អំពីឫទ្ធានុភាពរបស់ព្រះអង្គទេ
ហើយក៏ពុំបាននឹកឃើញពីថ្ងៃ
ដែលព្រះអង្គបានរំដោះពួកគេ
ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។
43ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗ
ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេ
ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ
ដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។
44 ព្រះអង្គបានធ្វើឲ្យទឹកនៅដៃទន្លេនីល
ប្រែទៅជាឈាមជាហេតុធ្វើឲ្យជនជាតិ
អេស៊ីបរកទឹកផឹកមិនបាន។
45 ព្រះអង្គបានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីប
និងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញ
អ្វីៗទាំងអស់។
46 ព្រះអង្គធ្វើឲ្យមានចង្រិត
ទៅស៊ីបង្ហិនភោគផលរបស់ពួកគេ
ហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។
47 ព្រះអង្គបានធ្វើឲ្យមានព្រឹលធ្លាក់មក
កម្ទេចចម្ការទំពាំងបាយជូររបស់គេ
ហើយមានធាតុអាកាសត្រជាក់
មកបំផ្លាញដើមឈើរបស់គេខូចអស់។
48ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រឹល
ហ្វូងចៀមរបស់គេត្រូវវិនាស
ដោយសាររន្ទះបាញ់។
49ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ
ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង
ព្រះអង្គដាក់ទោសពួកគេ
ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា
ដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។
50ព្រះអង្គធ្វើតាមព្រះពិរោធរបស់ព្រះអង្គ
ដោយឥតសំចៃជីវិតជនជាតិនោះឡើយ
ព្រះអង្គបានធ្វើឲ្យគ្រោះកាច
កើតមានដល់ពួកគេ
51 គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន
របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ
ក្នុងពូជពង្សរបស់លោកហាំ។
52 ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ
ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល
ព្រះអង្គដឹកនាំពួកគេនៅវាលរហោស្ថាន
ដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
53 ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្ត
ឥតភ័យខ្លាចអ្វីឡើយ
តែខ្មាំងសត្រូវរបស់ពួកគេ
ត្រូវលិចលង់ក្នុងទឹកសមុទ្រ។
54 ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ
គឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបាន
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
55 ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ
ហើយចែកទឹកដីឲ្យពួកគេជាមត៌ក
គឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែល
រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
56 ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់
ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ
ដោយមិនព្រមធ្វើតាមដំបូន្មានរបស់
ព្រះអង្គឡើយ។
57ពួកគេបានងាកចេញពីព្រះអង្គ
និងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេ
ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
58ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ
ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ
នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ
ធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។
59ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ
ព្រះអង្គទ្រង់ព្រះពិរោធ
ហើយលែងរវីរវល់នឹងជនជាតិ
អ៊ីស្រាអែលទៀត។
60 ព្រះអង្គបោះបង់ចោលព្រះដំណាក់នៅស៊ីឡូ
ព្រះអង្គបោះបង់ចោលព្រះពន្លា
ដែលព្រះអង្គធ្លាប់គង់នៅជាមួយមនុស្សលោក។
61 ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវ
រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី
ដែលជានិមិត្តរូបនៃឫទ្ធិបារមី
និងសិរីរុងរឿងរបស់ព្រះអង្គ ។
62ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត
ប្រជារាស្ត្ររបស់ព្រះអង្គ
ដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ
នឹងពួកគេ ជាខ្លាំង។
63ពួកយុវជនបានបាត់បង់ជីវិត
ដោយសារភ្លើងសង្គ្រាម
ហើយគ្មាននៅសល់កំលោះ
ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
64ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ
ហើយស្ត្រីមេម៉ាយ
មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
65ពេលនោះ ព្រះអម្ចាស់តើនឡើង
ដូចគេក្រោកពីដំណេក
ឬដូចអ្នកចម្បាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
66ព្រះអង្គវាយខ្មាំងសត្រូវពីក្រោយ
ឲ្យបាក់មុខអស់កល្បជានិច្ច។
67ព្រះអង្គមិនរវីរវល់នឹងពូជពង្សរបស់លោកយ៉ូសែប
ព្រះអង្គពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ
68តែព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាវិញ
ព្រះអង្គគាប់ព្រះហឫទ័យនឹងភ្នំស៊ីយ៉ូន។
69នៅទីនោះព្រះអង្គបានសង់ទីសក្ការៈ
របស់ព្រះអង្គយ៉ាងល្អរឹងប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់
ព្រះអង្គធ្វើឲ្យទីសក្ការៈនោះ
បានរឹងមាំដូចផែនដីរហូតតទៅ។
70 ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ
ព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម
71ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក
ដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុប
គឺជនជាតិអ៊ីស្រាអែល
ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
72ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែល
ដោយចិត្តស្មោះត្រង់
ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.