ទំនុកតម្កើង 85
85
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។
1ឱព្រះអម្ចាស់អើយ
ព្រះអង្គគាប់ព្រះហឫទ័យ
នឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប
ដែលគេចាប់យកទៅជាឈ្លើយនោះ
ឲ្យត្រឡប់មកវិញ ។
2ព្រះអង្គបានលើកលែងទោស
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានអត់ទោសគេឲ្យរួច
ពីអំពើបាបទាំងប៉ុន្មាន។
- សម្រាក
3ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំ
ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
4ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ
សូមពង្រឹងយើងខ្ញុំឡើងវិញ
សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
5តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ
អស់កល្បជាអង្វែងតរៀងទៅឬ?
6តើព្រះអង្គមិនយាងមកវិញ
ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត
ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
7ឱព្រះអម្ចាស់អើយ
សូមសម្តែងព្រះហឫទ័យ
មេត្តាករុណាចំពោះយើងខ្ញុំ
ហើយសូមសង្គ្រោះយើងខ្ញុំផង!
8ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់
មានព្រះបន្ទូល
ដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទាន
សេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើ
ព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិត
ទៅរកអំពើលេលារបស់ខ្លួនវិញ។
9ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ
សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត
នៅលើទឹកដីរបស់យើង។
10 ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង
ធ្វើឲ្យយើងស្គាល់យុត្តិធម៌
និងសេចក្ដីសុខសាន្ត។
11ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក
ហើយក៏មានសេចក្ដីសុចរិត
លេចចេញមកពីផ្ទៃមេឃដែរ។
12 ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង
ទឹកដីរបស់យើងក៏បង្កើតភោគផល។
13សេចក្ដីសុចរិតដើរនៅមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 85: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.