ទំនុកតម្កើង 86
86
សូមថែរក្សាជីវិតទូលបង្គំផង!
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
ហើយឆ្លើយតបមកទូលបង្គំវិញផង
ដ្បិតទូលបង្គំជាមនុស្សកម្សត់ទុគ៌ត!
2សូមរក្សាការពារជីវិតទូលបង្គំផង
ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ
សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង!
3ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ
ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។
4សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ
ឲ្យមានអំណរសប្បាយ
ព្រះអម្ចាស់អើយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
5ឱព្រះអម្ចាស់អើយ
មានតែព្រះអង្គទេ
ដែលប្រកបដោយព្រះហឫទ័យសប្បុរស
និងចេះអត់ឱនឲ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
6ឱព្រះអម្ចាស់អើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់
នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។
7នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ
ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
8ឱព្រះអម្ចាស់អើយ
ក្នុងចំណោមព្រះទាំងឡាយ
គ្មានព្រះណាដូចព្រះអង្គទេ
ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ
ដូចព្រះអង្គឡើយ។
9 ព្រះអម្ចាស់អើយ
ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។
10ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម
ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
11 ព្រះអម្ចាស់អើយ
សូមបង្រៀនទូលបង្គំ
ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់
គោរពកោតខ្លាចព្រះនាមព្រះអង្គ។
12ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង
ព្រះនាមរបស់ព្រះអង្គរហូតតទៅ
13ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំ
ឲ្យរួចផុតពីមច្ចុរាជ។
14ឱព្រះជាម្ចាស់អើយ
មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
15 ព្រះអម្ចាស់អើយ
ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្ដោស
ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយ
មេត្តាករុណាដ៏ស្មោះស្ម័គ្រ។
16សូមបែរមកទតមើលទូលបង្គំ
សូមប្រណីសន្ដោសទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ
ហើយសង្គ្រោះទូលបង្គំ
ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
17សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយ
ចំពោះទូលបង្គំ
ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំ
ឃើញ ហើយត្រូវអាម៉ាស់។
ឱព្រះអម្ចាស់អើយ
មានតែព្រះអង្គទេដែលជួយសង្គ្រោះ
និងសម្រាលទុក្ខទូលបង្គំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 86: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 86
86
សូមថែរក្សាជីវិតទូលបង្គំផង!
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
ហើយឆ្លើយតបមកទូលបង្គំវិញផង
ដ្បិតទូលបង្គំជាមនុស្សកម្សត់ទុគ៌ត!
2សូមរក្សាការពារជីវិតទូលបង្គំផង
ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ
សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង!
3ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ
ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។
4សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ
ឲ្យមានអំណរសប្បាយ
ព្រះអម្ចាស់អើយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
5ឱព្រះអម្ចាស់អើយ
មានតែព្រះអង្គទេ
ដែលប្រកបដោយព្រះហឫទ័យសប្បុរស
និងចេះអត់ឱនឲ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
6ឱព្រះអម្ចាស់អើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់
នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។
7នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ
ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
8ឱព្រះអម្ចាស់អើយ
ក្នុងចំណោមព្រះទាំងឡាយ
គ្មានព្រះណាដូចព្រះអង្គទេ
ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ
ដូចព្រះអង្គឡើយ។
9 ព្រះអម្ចាស់អើយ
ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។
10ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម
ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
11 ព្រះអម្ចាស់អើយ
សូមបង្រៀនទូលបង្គំ
ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់
គោរពកោតខ្លាចព្រះនាមព្រះអង្គ។
12ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង
ព្រះនាមរបស់ព្រះអង្គរហូតតទៅ
13ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំ
ឲ្យរួចផុតពីមច្ចុរាជ។
14ឱព្រះជាម្ចាស់អើយ
មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
15 ព្រះអម្ចាស់អើយ
ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្ដោស
ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយ
មេត្តាករុណាដ៏ស្មោះស្ម័គ្រ។
16សូមបែរមកទតមើលទូលបង្គំ
សូមប្រណីសន្ដោសទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ
ហើយសង្គ្រោះទូលបង្គំ
ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
17សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយ
ចំពោះទូលបង្គំ
ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំ
ឃើញ ហើយត្រូវអាម៉ាស់។
ឱព្រះអម្ចាស់អើយ
មានតែព្រះអង្គទេដែលជួយសង្គ្រោះ
និងសម្រាលទុក្ខទូលបង្គំ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.