ទំនុកតម្កើង 94
94
សូមព្រះអង្គសម្តែងឫទ្ធិបារមី ដើម្បីសងសឹក
1 ព្រះអម្ចាស់អើយ
ព្រះអង្គតែងតែសងសឹក
ឱព្រះដែលតែងតែសងសឹក សូមសម្តែងឫទ្ធិបារមី!
2ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយ
សូមក្រោកឡើង!
សូមដាក់ទោសមនុស្សព្រហើន
ឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត!
3ឱព្រះអម្ចាស់អើយ
តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន
ដល់កាលណាទៀត?
4ពួកគេពោលពាក្យអួតបំប៉ោង
ពួកគេវាយឫកខ្ពស់
ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
5ឱព្រះអម្ចាស់អើយ
ពួកគេជិះជាន់សង្កត់សង្កិន
ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបន្ទាបបន្ថោកប្រជាជនរបស់ព្រះអង្គ
6ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍
ពួកគេធ្វើឃាតក្មេងកំព្រា
7ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ
ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!»
8មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន!
មនុស្សឆោតល្ងង់អើយ
តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
9ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមក
តើព្រះអង្គមិនចេះស្ដាប់ឬ?
ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមក
តើព្រះអង្គមិនចេះទតឬ?
10ព្រះអង្គដែលជាអ្នកវាយប្រដៅប្រជាជាតិនានា
តើព្រះអង្គមិនចេះដាក់ទោសទេឬ?
ព្រះអង្គដែលជាអ្នកបង្រៀនមនុស្សលោក
ឲ្យចេះដឹង
តើព្រះអង្គមិនចេះដឹងទេឬ?
11 ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោក
ច្បាស់ណាស់!
គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់!
12ឱព្រះអម្ចាស់អើយ
អ្នកណាមានព្រះអង្គរំឭកដាស់តឿន
ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ
អ្នកនោះមានសុភមង្គលហើយ!
13នៅថ្ងៃមានអាសន្ន
ព្រះអង្គប្រទានឲ្យគេមានចិត្តស្ងប់
រីឯមនុស្សអាក្រក់វិញ
មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ
14ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្រ
របស់ព្រះអង្គឡើយ
ព្រះអង្គមិនចោលប្រជាជនរបស់ព្រះអង្គផ្ទាល់
ជាដាច់ខាត។
15ពេលនោះ ចៅក្រមនឹងកាត់ក្ដី
ដោយយុត្តិធម៌ឡើងវិញ
ហើយអស់អ្នកដែលមានចិត្តទៀងត្រង់
នឹងដើរតាមគន្លងយុត្តិធម៌។
16តើមាននរណាក្រោកឡើងការពារខ្ញុំ
ជំទាស់នឹងមនុស្សអាក្រក់?
តើមាននរណាឈរជាមួយខ្ញុំ
ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
17ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ
ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
18ឱព្រះអម្ចាស់អើយ
ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!»
នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា
ជួយទ្រទូលបង្គំ។
19ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ
ព្រះអង្គសម្រាលទុក្ខទូលបង្គំ
ដោយប្រទានឲ្យទូលបង្គំមានអំណរសប្បាយ។
20តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម
ដ៏ទុច្ចរិតទាំងនោះ
ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ?
21ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត
ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
22ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ
ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រក សម្រាប់ខ្ញុំ។
23ព្រះអង្គសងទៅពួកគេវិញ
សមតាមកំហុសដែលគេបានប្រព្រឹត្ត
ព្រះអង្គធ្វើឲ្យគេវិនាសសូន្យ
ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់
ព្រះអម្ចាស់ជាព្រះនៃយើង
នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 94: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 94
94
សូមព្រះអង្គសម្តែងឫទ្ធិបារមី ដើម្បីសងសឹក
1 ព្រះអម្ចាស់អើយ
ព្រះអង្គតែងតែសងសឹក
ឱព្រះដែលតែងតែសងសឹក សូមសម្តែងឫទ្ធិបារមី!
2ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយ
សូមក្រោកឡើង!
សូមដាក់ទោសមនុស្សព្រហើន
ឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត!
3ឱព្រះអម្ចាស់អើយ
តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន
ដល់កាលណាទៀត?
4ពួកគេពោលពាក្យអួតបំប៉ោង
ពួកគេវាយឫកខ្ពស់
ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
5ឱព្រះអម្ចាស់អើយ
ពួកគេជិះជាន់សង្កត់សង្កិន
ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបន្ទាបបន្ថោកប្រជាជនរបស់ព្រះអង្គ
6ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍
ពួកគេធ្វើឃាតក្មេងកំព្រា
7ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ
ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!»
8មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន!
មនុស្សឆោតល្ងង់អើយ
តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
9ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមក
តើព្រះអង្គមិនចេះស្ដាប់ឬ?
ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមក
តើព្រះអង្គមិនចេះទតឬ?
10ព្រះអង្គដែលជាអ្នកវាយប្រដៅប្រជាជាតិនានា
តើព្រះអង្គមិនចេះដាក់ទោសទេឬ?
ព្រះអង្គដែលជាអ្នកបង្រៀនមនុស្សលោក
ឲ្យចេះដឹង
តើព្រះអង្គមិនចេះដឹងទេឬ?
11 ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោក
ច្បាស់ណាស់!
គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់!
12ឱព្រះអម្ចាស់អើយ
អ្នកណាមានព្រះអង្គរំឭកដាស់តឿន
ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ
អ្នកនោះមានសុភមង្គលហើយ!
13នៅថ្ងៃមានអាសន្ន
ព្រះអង្គប្រទានឲ្យគេមានចិត្តស្ងប់
រីឯមនុស្សអាក្រក់វិញ
មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ
14ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្រ
របស់ព្រះអង្គឡើយ
ព្រះអង្គមិនចោលប្រជាជនរបស់ព្រះអង្គផ្ទាល់
ជាដាច់ខាត។
15ពេលនោះ ចៅក្រមនឹងកាត់ក្ដី
ដោយយុត្តិធម៌ឡើងវិញ
ហើយអស់អ្នកដែលមានចិត្តទៀងត្រង់
នឹងដើរតាមគន្លងយុត្តិធម៌។
16តើមាននរណាក្រោកឡើងការពារខ្ញុំ
ជំទាស់នឹងមនុស្សអាក្រក់?
តើមាននរណាឈរជាមួយខ្ញុំ
ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
17ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ
ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
18ឱព្រះអម្ចាស់អើយ
ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!»
នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា
ជួយទ្រទូលបង្គំ។
19ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ
ព្រះអង្គសម្រាលទុក្ខទូលបង្គំ
ដោយប្រទានឲ្យទូលបង្គំមានអំណរសប្បាយ។
20តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម
ដ៏ទុច្ចរិតទាំងនោះ
ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ?
21ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត
ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
22ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ
ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រក សម្រាប់ខ្ញុំ។
23ព្រះអង្គសងទៅពួកគេវិញ
សមតាមកំហុសដែលគេបានប្រព្រឹត្ត
ព្រះអង្គធ្វើឲ្យគេវិនាសសូន្យ
ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់
ព្រះអម្ចាស់ជាព្រះនៃយើង
នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.