វិវរណៈ 4
4
ពិធីថ្វាយបង្គំព្រះជាម្ចាស់នៅជុំវិញបល្ល័ង្ករបស់ព្រះអង្គ នាស្ថានបរមសុខ
1បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ* ហើយសំឡេងដែលខ្ញុំបានឮកាលពីមុន ដូចស្នូរត្រែបន្លឺមកកាន់ខ្ញុំថា: «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។
2 រំពេចនោះ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ* ហើយមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។ 3ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។ 4នៅជុំវិញបល្ល័ង្ក មានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ*ម្ភៃបួនរូបអង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។
5 មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។ 6 នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។
នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខ ទាំងក្រោយ។ 7សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ 8 សត្វមានជីវិតទាំងបួននោះមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថា: «ព្រះដ៏វិសុទ្ធ* ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ទ្រង់គង់នៅសព្វថ្ងៃ ហើយកំពុងតែយាងមក!»។
9ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្តិនាម និងអរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ 10ព្រឹទ្ធាចារ្យទាំងម្ភៃបួនរូបនាំគ្នាក្រាបចុះនៅមុខព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គ ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថា: 11«បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: