វិវរណៈ 9
9
1ទេវតា*ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី 2#លប ១៩.២៨ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះ ព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ 3#នក ១០.១២-១៥មានកណ្ដូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ 4#អគ ៩.៤កណ្ដូបទាំងនោះបានទទួលបំរាម មិនឲ្យបំផ្លាញតិណជាតិនានាលើផែនដី រុក្ខជាតិ ឬដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់ព្រះជាម្ចាស់បោះសម្គាល់នៅលើថ្ងាសប៉ុណ្ណោះ។ 5កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើឲ្យមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើឲ្យមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ 6#យ៉ូប ៣.២១; យរ ៨.៣នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។ 7#យអ ២.៤កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ 8#យអ ១.៦វាមានសក់វែងដូចសក់ស្ត្រី ហើយមានធ្មេញដូចធ្មេញសិង្ហ។ 9#យអ ២.៥វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ 10កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងឲ្យមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។ 11កណ្ដូបទាំងនោះមានយមរាជ#៩.១១ ពាក្យដើម «ទេវតានៃទីជម្រៅ»។ធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។
12លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
13 #
នក ៣០.១-៣
ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។ 14សំឡេងនោះពោលមកកាន់ទេវតាទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ 15គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ 16ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះមានទាំងអស់ពីររយលាននាក់។ 17ក្នុងនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញ មានរាងដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។ 18មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និងដោយស្ពាន់ធ័រដែលចេញពីមាត់សេះ 19ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើឲ្យមនុស្សវេទនាដោយសារតែក្បាលហ្នឹងឯង។
20 #
ទំន ១១៥.៤-៧, ១៣៥.១៥-១៧; ដន ៥.២៣ រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្តគំនិតឈប់ប្រព្រឹត្តអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអារក្ស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។ 21គេក៏ពុំព្រមកែប្រែចិត្តគំនិតឈប់ប្រព្រឹត្តអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្តនោះដែរ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.