រ៉ូម 10
10
1បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ 2ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់#១០.២ ពាក្យដើម «ពុំមែនតាមចំណេះ» មានន័យថា: គេមិនស្គាល់គម្រោងការរបស់ព្រះជាម្ចាស់ ដែលសង្គ្រោះមនុស្សដោយជំនឿ គឺមិនគិតពីការប្រព្រឹត្តអំពើល្អរបស់គេ។។ 3ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ 4ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត#១០.៤ ពាក្យដើមៈ «ព្រះគ្រិស្តជាទីបញ្ចប់របស់ក្រឹត្យវិន័យ» ក្នុងភាសាក្រិកពាក្យ «ទីបញ្ចប់» នៅត្រង់នេះ ចង់បញ្ជាក់អំពីគោលដៅផង ការសម្រេចពេញលក្ខណៈផង និងចប់សព្វគ្រប់ផង។ យើងអាចបកប្រែម្យ៉ាងទៀតថា «ព្រះគ្រិស្តជាគោលដៅរបស់ក្រឹត្យវិន័យ»។ ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ការសង្គ្រោះតាមរយៈជំនឿលើព្រះអម្ចាស់
5លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»#១០.៥ លេវីវិន័យ ១៨.៥ (សូមអាន កាឡាទី ៣.១២ និងលូកា ១០.២៨ដែរ)។។ 6ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្តចុះមក 7«តើអ្នកណានឹងចុះទៅស្ថានក្រោម?»#១០.៧ ទុតិយកថា ៣០.១២-១៣។ គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក 8តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»#១០.៨ ទុតិយកថា ៣០.១៤។។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ 9ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន 10ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ 11#អស. ២៨.១៦ (LXX)ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។ 12ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ 13ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»#១០.១៣ យ៉ូអែល ២.៣២។។
14ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? 15#អស. ៥២.៧ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា:
«មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎!»#១០.១៥ ឃ្លាដើម «ល្អណាស់ហ្ន៎ ជើងរបស់អ្នកដែលនាំដំណឹងល្អៗមក!»។ ក្នុងឯកសារខ្លះនៅជំនាន់ដើមមានបន្ថែមថា: «ល្អណាស់ហ្ន៎ ជើងរបស់អ្នកដែលនាំសេចក្ដីសុខសាន្ត អ្នកដែលនាំដំណឹងល្អៗមក»។។
16 #
អស. ៥៣.១ (LXX) ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថា: «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?»#១០.១៦ យ៉ូហាន ១២.៣៨។។
17ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ត#១០.១៧ ឬកើតមកពីព្រះបន្ទូលស្ដីអំពីព្រះគ្រិស្ត។។ 18#ទំន. ១៩.៤ (LXX)ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ!
«សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ
លើផែនដីទាំងមូល
ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ
រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
19 #
ទក. ៣២.២១
ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេបានថ្លែងមុនគេថា:
«យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន
នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ
ដ៏ពិតប្រាកដ
យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង
នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»#១០.១៩ ទុតិយកថា ៣២.២១។។
20 #
អស. ៦៥.១ (LXX) រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថា:
«អស់អ្នកដែលមិនស្វែងរកយើង
គេបានរកយើងឃើញ
ហើយអស់អ្នកដែលមិនសុំអ្វីពីយើង
យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
21 #
អស. ៦៥.២ (LXX) ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថា:
«មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក
ប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់
ហើយចេះតែប្រកែកជំទាស់»។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.