នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆា សម្រែកយំសោកលេចឮពីជាយក្រុងម្ខាង ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង នៅតាមភ្នំ។ ប្រជាជននៅផ្សារក្រោមអើយ ចូរនាំគ្នាស្រែកយំទៅ! ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយ ពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។ នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់ មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។ ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេ ពួកគេដាំទំពាំងបាយជូរ តែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។ ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់ នៅជិតបង្កើយហើយ ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ ថ្ងៃដែលព្រះអម្ចាស់យាងមក គេនឹងស្រែកយំយ៉ាងជូរចត់ សូម្បីតែទាហានដ៏អង់អាច ក៏ស្រែកហៅគេជួយដែរ។ ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំង ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ ជាថ្ងៃមហន្តរាយ និងហិនវិនាស ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ ជាថ្ងៃដែលមានពពក ងងឹតអាប់អួ ជាថ្ងៃដែលឮសំឡេងស្នែង និងសម្រែកសឹកសង្គ្រាមវាយយកក្រុង ដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។ ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។ នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃព្រះពិរោធ។ ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
អាន សេផានា 1
ស្ដាប់នូវ សេផានា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 1:10-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ