សេផានា ពាក្យលំនាំ
ពាក្យលំនាំ
ពេលព្យាការីសេផានានាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅថ្លែងប្រាប់ប្រជាជនយូដានោះ ប្រហែលជានៅចុងសតវត្សរ៍ទី៧មុនគ្រិស្តសករាជ។ ពេលលោកថ្លែងព្រះបន្ទូលនេះ ព្រះបាទយ៉ូសៀសពុំទាន់បានធ្វើការកែទម្រង់ជំនឿសាសនានៅឡើយទេ (សូមអាន ២ ពង្សាវតារក្សត្រ ២៣.១-២៨) ហើយស្រុកយូដាកំពុងតែឆ្លងកាត់ស្ថានភាពមួយដ៏សែនលំបាក។ ដូច្នេះ ប្រហែលជាលោកបម្រើព្រះជាម្ចាស់មុនព្យាការីហាបាគូក។ នៅគ្រានោះ អ្នកដែលមានចិត្តសង្ស័យហើយចោទសួរថា តើព្រះជាម្ចាស់រវីរវល់នឹងមនុស្សលោកឬយ៉ាងណា? តើព្រះអង្គពិតជាគ្រប់គ្រងលើប្រវត្តិសាស្ត្រមែនឬទេ? ព្យាការីសេផានាឆ្លើយតបទៅពួកគេវិញ ដោយប្រកាសថា ព្រះជាម្ចាស់នឹងធ្វើអន្តរាគមន៍មកលើប្រជារាស្ត្ររបស់ព្រះអង្គ តាមរបៀបពីរយ៉ាង: មុនដំបូងព្រះអង្គនឹងយាងមកវិនិច្ឆ័យទោសអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម (១.១-២.៣) ព្រះអង្គរំលាយជាតិសាសន៍ដែលនៅជុំវិញជនជាតិយូដា (២.៤-១៥)។ បន្ទាប់មក ព្រះអង្គនឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ ក្រោយពីបានជម្រះអំពើបាបចេញអស់ពីទីក្រុង ហើយទុកឲ្យមានប្រជាជនមួយចំនួន ដែលក្រីក្រទុគ៌ត និងមានចិត្តទន់ទាប ឲ្យនៅសេសសល់ ក្នុងគោលបំណងបំផ្លាស់បំប្រែមនុស្សជាតិទាំងមូល (៣.១-២០)។
លោកសេផានាប្រកាសថា ដរាបណាប្រជាជនមិនព្រមកម្ចាត់មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ជាជាងធ្វើតាមបង្គាប់របស់ព្រះជាម្ចាស់ ឲ្យអស់ពីក្នុងចំណោមពួកគេទេ នោះពួកគេពុំអាចមានទំនាក់ទំនងដ៏ពិតប្រាកដជាមួយព្រះអង្គបានឡើយ។ ប៉ុន្តែ លោកសម្តែងភាពទន់ភ្លន់ ចំពោះមនុស្សទន់ទាបនៅក្នុងស្រុក (២.៣, ៣.១២)។
ទើបបានជ្រើសរើសហើយ៖
សេផានា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.