១ កូរិនថូស 12:8-10

១ កូរិនថូស 12:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​អំណោយ‌ទាន​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។

១ កូរិនថូស 12:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះ‌បន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ

១ កូរិនថូស 12:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង‌វៃ ដោយ‌សារ​ព្រះ‌វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សំដី​នៃ​ចំណេះ​ចេះ​ស្ទាត់ តាម​ព្រះ‌វិញ្ញាណ​ដដែល ហើយ​ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​សេចក្ដី​ជំនឿ ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន នឹង​អាច​ប្រោស​ឲ្យ​ជា ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​សំដែង​ការ​ឫទ្ធិ‌បារមី នឹង​ឲ្យ​មួយ​ទៀត​ចេះ​អធិប្បាយ ឲ្យ​មួយ​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​មួយ​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​មួយ​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ