១ ពេត្រុស 1:23-25

១ ពេត្រុស 1:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បងប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុងរឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា​ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ។ ព្រះ‌បន្ទូល​នេះ​គឺ​ជា​ដំណឹង‌ល្អ* ដែល​គេ​បាន​នាំ​យក​មក​ជូន​បងប្អូន។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ។ ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌និច្ច​វិញ ព្រះ‌បន្ទូល​នោះ​គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក‌រលួយ​វិញ គឺ​ជា​ព្រះ‌បន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់‌លាប់ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង‌តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ តែ​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ គឺ​ជា​ព្រះ‌បន្ទូល​នេះ ដែល​បាន​ផ្សាយ​មក​អ្នក​រាល់​គ្នា​ហើយ។

ចែក​រំលែក
អាន ១ ពេត្រុស 1