១ សាំយូអែល 21:12-13
១ សាំយូអែល 21:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពាក្យទាំងនេះបានធ្វើឲ្យលោកដាវីឌរន្ធត់ចិត្ត ហើយខ្លាចព្រះបាទអគីស ជាស្ដេចក្រុងកាថយ៉ាងខ្លាំង។ លោកធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់លោក លោកសម្តែងអាការៈលេលា ដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។
១ សាំយូអែល 21:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌក៏កំណត់ទុកពាក្យទាំងនោះនៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះព្រះបាទអ័គីស ជាស្តេចក្រុងកាថជាខ្លាំង។ ដូច្នេះ លោកប្ដូរឫកពានៅមុខគេ ហើយដោយព្រោះលោកនៅក្នុងកណ្ដាប់ដៃរបស់គេ លោកក៏ក្លែងធ្វើជាឆ្កួត ដោយធ្វើជាគូរវាសលើទ្វារ និងបង្ហៀរទឹកមាត់លើពុកចង្កា។
១ សាំយូអែល 21:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌក៏កំណត់ទុកពាក្យទាំងនោះ នៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះអ័គីស ជាស្តេចក្រុងកាថ ជាខ្លាំង ដូច្នេះ លោកផ្លាស់ភាពប្រព្រឹត្តនៅមុខគេ ទាំងក្លែងធ្វើជាឆ្កួតនៅកណ្តាលពួកគេ គឺធ្វើជាគូរវាសនៅនាទ្វារ ហើយបង្ហៀរទឹកមាត់លើពុកចង្កា