២ របាក្សត្រ 26:5
២ របាក្សត្រ 26:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រង់ដាក់ព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ចាប់តាំងពីគ្រាសាការី ដែលបង្រៀនទ្រង់ឲ្យកោតខ្លាចព្រះ ហើយដរាបណាទ្រង់ស្វែងរកព្រះយេហូវ៉ា ព្រះក៏បានប្រទានឲ្យទ្រង់បានចម្រុងចម្រើន។
២ របាក្សត្រ 26:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអូសៀសយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្ដេចឲ្យគោរពកោតខ្លាចព្រះជាម្ចាស់ ។ ដរាបណាស្ដេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យស្ដេចបានចម្រុងចម្រើនជានិច្ច។
២ របាក្សត្រ 26:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏តាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ចាប់តាំងពីគ្រាសាការី ជាអ្នកយល់ក្នុងការជាក់ស្តែងពីព្រះតទៅ ហើយនៅវេលា ដែលទ្រង់ស្វែងរកព្រះយេហូវ៉ា អស់រវាងប៉ុណ្ណា នោះព្រះក៏បានធ្វើឲ្យទ្រង់បានចំរើនឡើងយូរប៉ុណ្ណោះដែរ។