២ របាក្សត្រ 30:9
២ របាក្សត្រ 30:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ បងប្អូន និងកូនចៅរបស់អ្នករាល់គ្នា មុខជាទទួលការអាណិតមេត្តាពីសំណាក់អស់អ្នកដែលចាប់ពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកវិញ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តែងតែប្រណីសន្ដោស ទ្រង់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញនោះ ព្រះអង្គនឹងមិនបែរព្រះភ័ក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
២ របាក្សត្រ 30:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នា នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំអ្នកទៅជាឈ្លើយ ហើយត្រឡប់វិលមកស្រុកនេះវិញ ព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញ ព្រះអង្គនឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
២ របាក្សត្រ 30:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន នឹងកូនចៅអ្នករាល់គ្នាផង នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំឯងទៅជាឈ្លើយ ហើយនឹងត្រឡប់វិលមកឯស្រុកនេះវិញ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ។