២ របាក្សត្រ 32:7-8
២ របាក្សត្រ 32:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពដ៏ច្រើនកុះកររបស់គេឡើយ ដ្បិតនៅខាងយើងមានកម្លាំងជាងពួកគេ។ ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
២ របាក្សត្រ 32:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូងដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មានមួយអង្គដែលពូកែជាងពួកគេទៅទៀត។ ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង»។ ពួកបណ្ដាជនក៏ផ្អែកចិត្តទៅលើរាជឱង្ការនៃព្រះបាទហេសេគា ជាស្តេចយូដា។
២ របាក្សត្រ 32:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរមានកំឡាំងឡើង ហើយចិត្តក្លាហានចុះ កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ នឹងពួកពលទាំងហ្វូង ដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។