២ កូរិនថូស 1:6
២ កូរិនថូស 1:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បើយើងខ្ញុំត្រូវរងទុក្ខវេទនា នោះគឺសម្រាប់ជាការកម្សាន្តចិត្ត និងការសង្គ្រោះដល់អ្នករាល់គ្នា។ បើយើងបានទទួលការកម្សាន្តចិត្ត គឺសម្រាប់ឲ្យអ្នករាល់គ្នាមានការកម្សាន្តចិត្ត ពេលអ្នករាល់គ្នាទ្រាំទ្រយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកផ្សេងៗ ដែលយើងក៏មានទុក្ខលំបាកដូចគ្នា។
២ កូរិនថូស 1:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យព្រះអង្គសម្រាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។
២ កូរិនថូស 1:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្ដីវេទនា នោះគឺសំរាប់ជាសេចក្ដីកំសាន្តចិត្ត នឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្ដីដែលបានកើតមក ដោយការទ្រាំទ្រ នឹងសេចក្ដីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ឬបើយើងមានសេចក្ដីក្សាន្ដ នោះក៏សំរាប់ជាសេចក្ដីកំសាន្ដចិត្តនឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង