២ កូរិនថូស 7:9
២ កូរិនថូស 7:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែឥឡូវនេះ ខ្ញុំត្រេកអរ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តនោះទេ តែដោយព្រោះការព្រួយចិត្តដែលនាំឲ្យអ្នករាល់គ្នាប្រែចិត្តនោះវិញ ដ្បិតអ្នករាល់គ្នាព្រួយចិត្តដែលគាប់ព្រះហឫទ័យព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វីដោយសារយើងឡើយ។
២ កូរិនថូស 7:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។
២ កូរិនថូស 7:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ