២ យ៉ូហាន 1:6-9

២ យ៉ូហាន 1:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅ: យើង​ត្រូវ​តែ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់​បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា ព្រះ‌យេស៊ូ​គ្រិស្ត*​បាន​យាង​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត។ ចូរ​មើល​គ្នា​ឯង​ឲ្យ​មែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា ​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។ អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ត* គឺ​ទៅ​ហួស អ្នក​នោះ​គ្មាន​ព្រះ‌ជា‌ម្ចាស់​គង់​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ត ទើប​មាន​ព្រះ‌បិតា និង​ព្រះ‌បុត្រា​គង់​ជា​មួយ។

ចែក​រំលែក
អាន ២ យ៉ូហាន 1

២ យ៉ូហាន 1:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​យើង​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ នេះ​ហើយ​ជា​បទ‌បញ្ជា ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម។ ដ្បិតមាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ​ហើយ គឺអស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​យាង​មក​ក្នុង​សាច់​ឈាម។ មនុស្ស​បែប​នេះ​ជា​អ្នក​បោក​បញ្ឆោត និង​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​បាត់​ផល​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ពេញ​លេញ​វិញ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​នៅ​ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​គ្មាន​ព្រះ​ទេ។ អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​បង្រៀន​នោះ អ្នក​នោះ​មាន​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា។

ចែក​រំលែក
អាន ២ យ៉ូហាន 1

២ យ៉ូហាន 1:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់ ឯ​សេចក្ដី​បញ្ញត្ត​នោះ គឺ​ដូច​ជា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ផង ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត ក្រែង​បាត់​ផល​ការ​ដែល​បាន​ធ្វើ​ហើយ​នោះ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​ពេញ‌លេញ​វិញ អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះវរ‌បិតា នឹង​ព្រះ‌រាជ‌បុត្រា​ផង

ចែក​រំលែក
អាន ២ យ៉ូហាន 1