២ ពង្សាវតារក្សត្រ 1:10 - Compare All Versions

២ ពង្សាវតារក្សត្រ 1:10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

លោក​អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជា​អ្នក​សំណព្វ​របស់​ព្រះ​ពិត​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​អ្នក និង​ពួក​ហាសិប​នាក់​នេះ​ទៅ!» ពេល​នោះ ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​មេទ័ព និង​ពួក​ហាសិប​នាក់​នោះ​មែន។

២ ពង្សាវតារក្សត្រ 1:10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

២ ពង្សាវតារក្សត្រ 1:10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង នឹង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះមេ​ទ័ព​នោះ នឹង​ពួក​៥០​នាក់​របស់​គាត់​មែន