២ ពង្សាវតារក្សត្រ 2:10 - Compare All Versions

២ ពង្សាវតារក្សត្រ 2:10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​សូម​ការ​យ៉ាង​ពិបាក​ណាស់ ប៉ុន្តែ បើ​អ្នក​ឃើញ​ខ្ញុំ ក្នុង​កាល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ នោះ​មិន​បាន​ទេ»។

២ ពង្សាវតារក្សត្រ 2:10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។

២ ពង្សាវតារក្សត្រ 2:10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្ដី​យ៉ាង​ពិបាក ប៉ុន្តែបើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ