២ ពង្សាវតារក្សត្រ 2:14 - Compare All Versions

២ ពង្សាវតារក្សត្រ 2:14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ហើយ​យក​ក្រមា​របស់​លោក​អេលីយ៉ា ដែល​ជ្រុះ​មក​នោះ ទៅ​វាយ​ទឹក ដោយ​ពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​អេលីយ៉ា ព្រះ‌អង្គ​គង់​នៅ​ឯ​ណា?» ពេល​បាន​វាយ​ទឹក​ហើយ ទឹក​ក៏​បាន​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។

២ ពង្សាវតារក្សត្រ 2:14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។

២ ពង្សាវតារក្សត្រ 2:14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។