២ ពង្សាវតារក្សត្រ 2:9 - Compare All Versions

២ ពង្សាវតារក្សត្រ 2:9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។

២ ពង្សាវតារក្សត្រ 2:9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។

២ ពង្សាវតារក្សត្រ 2:9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលី‌សេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សំរាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលី‌សេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង