២ ពង្សាវតារក្សត្រ 3:17 - Compare All Versions

២ ពង្សាវតារក្សត្រ 3:17 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ និង​សត្វ​ជំនិះ​របស់​អ្នក​រាល់​គ្នា​ដែរ"។

២ ពង្សាវតារក្សត្រ 3:17 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ទោះ​បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្ដី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរ‌ពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សម្រាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។

២ ពង្សាវតារក្សត្រ 3:17 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ នឹង​សត្វ​ជំនិះ​របស់​ឯង​រាល់​គ្នា​ផង