២ ពង្សាវតារក្សត្រ 4:1 - Compare All Versions

២ ពង្សាវតារក្សត្រ 4:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ម្នាក់​ក្នុង​ពួក​ហោរា នាង​បាន​ស្រែក​អង្វរ​ទៅ​អេលី‌សេ​ថា៖ «ប្តី​របស់​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បម្រើ​របស់​លោក​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​របស់​គេ»។

២ ពង្សាវតារក្សត្រ 4:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។

២ ពង្សាវតារក្សត្រ 4:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ