២ ពង្សាវតារក្សត្រ 5:1 - Compare All Versions

២ ពង្សាវតារក្សត្រ 5:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។

២ ពង្សាវតារក្សត្រ 5:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។

២ ពង្សាវតារក្សត្រ 5:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់