២ ពង្សាវតារក្សត្រ 5:13 - Compare All Versions

២ ពង្សាវតារក្សត្រ 5:13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?»

២ ពង្សាវតារក្សត្រ 5:13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ចូល​ទៅ​ជិត​លោក ជម្រាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​ឲ្យ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។

២ ពង្សាវតារក្សត្រ 5:13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត