២ ពេត្រុស 1:1
២ ពេត្រុស 1:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត* សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រិស្តជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
២ ពេត្រុស 1:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។
២ ពេត្រុស 1:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រស៊ីម៉ូន-ពេត្រុស ជាបាវបំរើ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នក ដែលបានទទួលសេចក្ដីជំនឿដ៏វិសេសត្រូវគ្នានឹងយើងខ្ញុំដែរ ដោយសេចក្ដីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា