២ ពេត្រុស 1:19-21

២ ពេត្រុស 1:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ក៏​មាន​ពាក្យ​ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បងប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង ក្នុង​ចិត្ត​បងប្អូន។ ជា​បឋម សូម​បងប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដែល​ពិត​ប្រាកដ ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ឲ្យ​បានល្អ ទុក​ដូច​ជា​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​បក​ស្រាយ​បាន​តាម​តែ​គំនិត​របស់​មនុស្ស​ឡើយ ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ គឺ​មនុស្ស​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ តាម​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បណ្ដាល។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ។

ចែក​រំលែក
អាន ២ ពេត្រុស 1