២ សាំយូអែល 14:14
២ សាំយូអែល 14:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី និងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ
២ សាំយូអែល 14:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្ដេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។
២ សាំយូអែល 14:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី នឹងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ