២ សាំយូអែល 18:33
២ សាំយូអែល 18:33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។
២ សាំយូអែល 18:33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។
២ សាំយូអែល 18:33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះស្តេចទ្រង់មានសេចក្ដីរំជួលក្នុងព្រះទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែងកំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានបន្ទូលដូច្នេះថា ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឲ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ។