២ សាំយូអែល 24:24
២ សាំយូអែល 24:24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ស្តេចមានរាជឱង្ការទៅអ័រ៉ៅណាថា៖ «ទេ គឺយើងចង់ទិញពីឯងពេញតម្លៃ យើងមិនព្រមយករបស់ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ»។ ដូច្នេះ ព្រះបាទដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ តម្លៃជាប្រាក់ហាសិបសេកែល។
២ សាំយូអែល 24:24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
២ សាំយូអែល 24:24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែស្តេចមានបន្ទូលទៅអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញពីឯងតាមដំឡៃវិញ យើងមិនព្រមយករបស់ ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ ដូច្នេះដាវីឌក៏ទិញលានស្រូវ នឹងគោទាំងនោះ ដំឡៃជាប្រាក់៥០រៀល