២ សាំយូអែល 3:18
២ សាំយូអែល 3:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ សូមយាងស្ដេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង”»។
២ សាំយូអែល 3:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីដាវីឌហើយថា "យើងនឹងសង្គ្រោះពួកអ៊ីស្រាអែល ជាប្រជារាស្ត្រឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងពីកណ្ដាប់ដៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌជាអ្នកបម្រើរបស់យើង"»។
២ សាំយូអែល 3:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលពីដាវីឌហើយ ថាអញនឹងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបំរើរបស់អញ