២ សាំយូអែល 5:19
២ សាំយូអែល 5:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃឯងជាពិតប្រាកដ
២ សាំយូអែល 5:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬ? តើទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «ចូរឡើងទៅចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃរបស់អ្នកហើយ»។
២ សាំយូអែល 5:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាន!»។